**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ

បទវិភាគ៖ហ្វីលីពីន “អាងអំណាចរបស់គេទៅគំរាមកំហែងអ្នកដទៃ”មុខជានឹងអសារបង់ជាមិនខាន

យប់ថ្ងៃទី២៩ខែមេសា មន្ត្រីពាក់ព័ន្ធនៃក្រសួងការបរទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅចិន ដើម្បីតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើអវិជ្ជមានមួយចំនួនរបស់ភាគីហ្វីលីពីនក្នុងវិស័យពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់និងសន្តិសុខ ។ ទង្វើរបស់ភាគីចិនមិនត្រឹមតែបានការពារសិទ្ធិនិងផលប្រយោជន៍ត្រឹមត្រូវរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏ដើម្បីគាំពារសន្តិភាពនិងភាពសុខសាន្តត្រានក្នុងតំបន់ផងដែរ ។
ចាប់ពីឆ្នាំ២០២៣មក ហ្វីលីពីនក៏ជាកត្តាអស្ថិរភាពសំខាន់ក្នុងស្ថានការណ៍ភូមិសាស្ត្រនយោបាយនៃតំបន់អាស៊ីប៉ាស៊ីហ្វិកដែរ ។ ពេលថ្មីៗកន្លងទៅនេះ ភាគីហ្វីលីពីនបានបង្ករឿងហេតុជាបន្តបន្ទាប់ ៖ កាលពីថ្ងៃទី២០ខែមេសា ហ្វីលីពីនចាត់បញ្ជូននាវាការពារទៅបំពានចូលដោយខុសច្បាប់ក្នុងដែនសមុទ្រកោះ Huangyan របស់ចិន ដែលរងការព្រមាននិងបណ្តេញពីយុទ្ធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន ។ កាលពីថ្ងៃទី២៧ខែមេសា បុគ្គលិកចំនួន៦នាក់របស់ភាគីហ្វីលីពីនបានឡើងលើថ្មប៉ប្រះទឹក Tiexian ធ្វើសកម្មភាពដោយខុសច្បាប់ ដែលត្រូវបានស៊ើបអង្កេតនិងដោះស្រាយដោយមន្ត្រីអនុវត្តច្បាប់នៃឆ្មាំសមុទ្រចិនតាមផ្លូវច្បាប់ ។
ស្របពេលជាមួយគ្នានេះ ភាគីហ្វីលីពីនរួមជាមួយសហរដ្ឋអាមេរិកចាប់ដំណើរការនូវសមយុទ្ធយោធាចម្រុះប្រចាំឆ្នាំឈ្មោះ “ស្មាប្រកៀកស្មា” ដែលដាក់ទីតាំងធ្វើសមយុទ្ធនៅលើតំបន់ភាគខាងជើងនៃកោះ Luzon ដែលបែរមុខទៅរកច្រកសមុទ្រតៃវ៉ាន់ ព្រមនិងខេត្ត Palawan ដែលឆ្ពោះទៅសមុទ្រចិនខាងត្បូង ហើយចាត់ទុក “ការសាកល្បងធ្វើប្រយុទ្ធដោយគ្រប់ជ្រុងជ្រោយ”ជាទិដ្ឋភាពស្រមើស្រមៃជាលើកដំបូង ។ ព្រមពេលជាមួយគ្នានេះ ឆ្លៀតឱកាសដែលលោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុនទៅបំពេញទស្សនកិច្ចនៅហ្វីលីពីនកាលពីថ្ងៃទី២៩ខែមេសា ប៉ុនប៉ងចុះហត្ថលេខាលើ《កិច្ចព្រមព្រៀងស្តីពីការការពារការស៊ើបការណ៍ផ្នែកយោធា》និង《កិច្ចព្រមព្រៀងស្តីពីតម្រូវការខាងយោធានិងការផ្តល់ជំនួយសេវាកម្មដល់គ្នាទៅវិញទៅមក》លើមូលដ្ឋាននៃ《កិច្ចព្រមព្រៀងស្តីពីការផ្តល់ការអនុគ្រោះដល់ការអនុញ្ញាតឱ្យចូលគ្នាទៅវិញទៅមក》ដែលបានចូលជាធរមាន ដើម្បីលើកកម្ពស់កម្រិតសហប្រតិបត្តិការផ្នែកសន្តិសុខយោធារវាងប្រទេសទាំងពីរ ។
ប៉ុន្តែ កលល្បិច “អាងអំណាចរបស់គេទៅគំរាមកំហែងអ្នកដទៃ”របស់ហ្វីលីពីនត្រូវបានមជ្ឈដ្ឋានខាងក្រៅមើលឃើញច្បាស់ផងដែរ ។ សហរដ្ឋអាមេរិកនិងជប៉ុនសុទ្ធតែធ្លាប់បង្កើតតំបន់អាណានិគមនៅហ្វីលីពីន ពួកគេផ្តល់ជំនួយនិងការគាំទ្រដល់ហ្វីលីពីននៅថ្ងៃនេះគ្រាន់តែដើម្បីគាំពារផលប្រយោជន៍ជាយុទ្ធសាស្ត្រផ្ទាល់ខ្លួនប៉ុណ្ណោះ ។ ក្រៅពីនេះ សហរដ្ឋអាមេរិកក៏រំពឹងថា នឹងរក្សាអនុត្តរភាពក្នុងតំបន់តាមរយៈការផ្តល់គាំទ្រដល់ហ្វីលីពីន ចំណែកជប៉ុនគឺសង្ឃឹមឆ្លៀតឱកាសនេះពន្លឿនជំហានវាតទីផ្នែកយោធា ដើម្បីបង្កើតវត្តមានយោធាអចិន្រ្តៃយ៍និងកម្លាំងឥទ្ធិពលខាងភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ ។ “ទៅស្វែងរកសន្តិសុខ”ចំពោះប្រទេសក្រៅតំបន់ដូចជាសហរដ្ឋអាមេរិកនិងជប៉ុនជាដើម ?ហ្វីលីពីនប្រៀបដូចជាសុំយកស្បែកពីខ្លា ។
ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ ហ្វីលីពីនបានរងភាពឈឺចាប់យ៉ាងខ្លាំងដោយសារធ្លាក់ក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ននេះសុខចិត្តក្លាយជា“ទ័ពស្រួច”ខាងភូមិសាស្ត្រនយោបាយនៃប្រទេសក្រៅតំបន់ដើម្បីពង្រឹងកម្លាំងឥទ្ធិពលនៃក្រុមនយោបាយរបស់ពួកគេ ។ នេះមិនត្រឹមតែបានលក់ផលប្រយោជន៍ជាតិហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងបានបំផ្លាញការកសាងទំនុកចិត្តគ្នានិងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីននិងប្រទេសក្នុងតំបន់ ហើយក៏បំផ្លាញសុខសុភមង្គលរបស់ប្រជាជនហ្វីលីពីនផងដែរ ។ យុទ្ធសាស្ត្រ “អាងអំណាចរបស់គេទៅគំរាមកំហែងអ្នកដទៃ”មិនអាចនាំមកនូវសន្តិសុខនិងផលប្រយោជន៍ដល់ហ្វីលីពីនទេ ផ្ទុយទៅវិញវាបែរជាយកភ្លើងមកដុតខ្លួនឯង គ្មានផលចំណេញអ្វីទាល់តែសោះ៕

អត្ថបទដែលជាប់ទាក់ទង