ឯកឧត្តម ហេង សួរ ចាត់តាំងថ្នាក់ដឹកនាំក្រសួងចុះសួរសុខទុក្ខកម្មករនិយោជិតចំនួន ២នាក់ ដែលត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយរងរបួសក្នុងករណីអគ្គីភ័យឆេះសហគ្រាស តៃខា (ខេមបូឌា) ខបភើរេសិន

ភ្នំពេញ៖ នារសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់តាំងថ្នាក់ដឹកនាំក្រសួងដែលដឹកនាំដោយ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះសួរសុខទុក្ខកម្មករនិយោជិតចំនួន ២នាក់ ដែលត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ក្រោយពួកគាត់រងរបួសក្នុងករណីអគ្គីភ័យឆេះសហគ្រាស តៃខា (ខេមបូឌា) ខបភើរេសិន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ផ្លូវជាតិលេខ៤ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ៧:៥៣នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ។
ក្រុមកាងារ ប.ស.ស. ក៏បានចុះដល់ទីតាំងផ្ទាល់ និងសម្របសម្រួលជូនកម្មករនិយោជិតរងគ្រោះភ្លាមៗ ក្រោយហេតុការណ៍អគ្គិភ័យនេះផងដែរ៕

