អភិបាលខេត្តឧត្តរមានជ័យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមកទស្សនាប្រាសាទតាមាន់ដែលជាកេរ្តិ៍ដំណែលដូនតា

ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមកទស្សនាប្រាសាទតាមាន់ដែលជាកេរ្តិ៍ដំណែលដូនតា។
ឯកឧត្តម មាន ចាន់យ៉ាដា បានលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៨ ខែមេសានេះថា បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ និងសិស្សានុសិស្ស នៅតែបន្តអញ្ជើញមកសិក្សា និងទស្សនាជាប្រក្រតីយ៉ាងសប្បាយរីករាយ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ សូមអញ្ជើញបងប្អូនមកទស្សនាប្រាសាទតាមាន់កេរ្តិ៍ដំណែលដូនតាយើង៕

