សម្តេចធិបតី៖ ករណីបាក់រលំអគារនៅថៃ មានពលករខ្មែរពីរនាក់បានស្លាប់ និងពីរនាក់ទៀតបានបាត់ខ្លួន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ករណីបាក់រលំអគារនៅប្រទេសថៃដោយសារគ្រោះរញ្ជួយដីកាលពីពេលកន្លងទៅនេះ មានពលករខ្មែរពីរនាក់បានស្លាប់ និងពីរនាក់ទៀតបានបាត់ខ្លួន។
សម្ដេចធិបតីបានបញ្ជាក់បែបនេះ ក្នុងឳកាសអញ្ជើញជួបសំណេះសំណាលសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី២៧ ខែមេសានេះ។
ជាមួយគ្នានេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខចំពោះពលករខ្មែរដែលរងគ្រោះដោយសារ ករណីបាក់រលំអគារនៅប្រទេសថៃដោយសារគ្រោះរញ្ជួយដីកាលពីពេលកន្លងទៅនេះផងដែរ៕

