កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី២៥ មេសានេះ NEA មានការងាររហូតដល់ទៅចំនួន ៦៦ ៧៧៩ កន្លែង កំពុងរង់ចាំអ្នក!

ភ្នំពេញ៖ កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការងាររហូតដល់ទៅចំនួន ៦៦ ៧៧៩ កន្លែង កំពុងរង់ចាំអ្នក។
សូមបងប្អូន យុវជន សិស្ស និស្សិត ទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ៕

