**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

អគ្គនាយករដ្ឋបាលគយជប៉ុន កោតសរសើរកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលគយកម្ពុជា ក្នុងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកគយក្នុងកម្រិតទ្វេភាគី

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទទួលជួបប្រជុំទ្វេភាគីជាមួយ គណៈប្រតិភូនៃរដ្ឋបាលគយជប៉ុន ដែលដឹកនាំដោយឯកឧត្តម TAKAMURA Yasuo អគ្គនាយករដ្ឋបាលគយជប៉ុន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយជប៉ុន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ)។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូ នៃរដ្ឋបាលគយជប៉ុន ដែលអញ្ជើញមកធ្វើទស្សនកិច្ចការងារនៅប្រទេសកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដើម្បីជួយស្តារ និងកសាងប្រទេសកម្ពុជា ជាពិសេស ការផ្តល់ជំនួយ បច្ចេកទេស ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា អ្នកជំនាញការ JICA រយៈពេលវែង ប្រចាំអគរ ការផ្តល់ជូនកម្មវិធីកសាងសមត្ថភាពធនធានមនុស្ស រួមទាំងកម្មវិធីថ្នាក់អនុបណ្ឌិត GRIPS កម្មវិធីកម្មសិក្សារបស់មន្ត្រីអគរ នៅការិយាល័យទំនាក់ទំនងព័ត៌មានសម្ងាត់ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (RILO A/P) នៅក្រុងតូក្យូប្រទេសជប៉ុន ព្រមទាំងការផ្តល់កិច្ចគាំទ្រលើគម្រោងពង្រឹងប្រសិទ្ធភាព និងសមត្ថភាពរដ្ឋបាលគយសម្រាប់តភ្ជាប់ក្នុង តំបន់មេគង្គ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋបាលគយជប៉ុនដែលបានផ្តល់ការគាំទ្រ និងការទទួលស្គាល់សាលាជាតិគយ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការ WCO កន្លងមក។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានគូសបញ្ជាក់បន្ថែមពីទំនាក់ទំនងវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលសមិទ្ធផលផ្លែផ្កាទាំងនេះគឺជាលទ្ធផលនៃទំនាក់ទំនង សហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម TAKAMURA Yasuo អគ្គនាយកនៃរដ្ឋបាលគយជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ និងកសាងអភិវឌ្ឍន៍ប្រទេសជាតិ នាពេលកន្លងមក។

ទន្ទឹមនេះ ឯកឧត្តមអគ្គនាយក បានកោតសរសើរពីការអនុវត្តកម្មវិធីកម្មវិធីកំណែទម្រង់ និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេស ការអភិវឌ្ឍធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងមជ្ឈមណ្ឌលបណ្តុះបណ្តាល ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក (សាលាជាតិគយ)។

ឯកឧត្តមក៏បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលគយកម្ពុជា ក្នុងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកគយក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតអង្គការគយពិភពលោក ព្រមទាំង គម្រោងអនុវត្តប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងលទ្ធផលនៃការបង្រ្កាបបទល្មើសគយ ដោយប្រើប្រាស់នាវាល្បាតពីរគ្រឿង ដែលរដ្ឋបាលគយជប៉ុន ផ្តល់ជូនរដ្ឋបាលគយកម្ពុជាកន្លងមក។

លើសពីនេះទៀត ដើម្បីពង្រឹង និងលើកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ ភាគីទាំងពីរ បានពិនិត្យលទ្ធភាពជំរុញពន្លឿន ការរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋបាលគយទាំងពីរផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង