**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

លោក ត្រាំ និង លោក ហ្សេលេនស្គី ប៉ះទង្គិចពាក្យសម្តីគ្នាម្តងទៀត ជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម

វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប៉ះទង្គិចពាក្យសម្តីគ្នាម្តងទៀត កាលពីថ្ងៃពុធសប្តាហ៍នេះ ជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម ដោយលោក ត្រាំ បន្ទោសលោក ហ្សេលេនស្គី រឿងបដិសេធទទួលស្គាល់ការកាន់កាប់របស់រុស្ស៉ីលើតំបន់គ្រីមៀ។

អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា វាដល់ពេលហើយសម្រាប់រុស្ស៉ី និងអ៊ុយក្រែន ក្នុងការយល់ព្រមចំពោះសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក ឬចង់ឱ្យអាមេរិកដើរចេញពីដំណើរការនេះ ដែលជាការបន្ទរបន្ថែមលើពាក្យសម្តីរបស់ លោក ត្រាំ កាលពីសប្តាហ៍មុន។

បើតាមអតីតមន្ត្រីលោកខាងលិចម្នាក់ សំណើររបស់សហរដ្ឋអាមេរិក ក៏មាននៅការអំពាវនាវ ឱ្យមានការទទួលស្គាល់ការកាត់បញ្ចូលតំបន់គ្រីមៀ ជាទឹកដីរបស់រុស្ស៉ីផងដែរ។ កាលពីថ្ងៃអង្គារ លោក ហ្សេលេនស្គី បានរំលឹកឡើងវិញថា អ៊ុយក្រែននឹងមិនប្រគល់គ្រីមៀទៅឱ្យរុស្ស៉ី ដែលដណ្តើមកាន់កាប់នៅក្នុងឆ្នាំ ២០១៤ ជាទង្វើដែលត្រូវបានថ្កោលទោសជាអន្តរជាតិនោះទេ។

លោក ត្រាំ ដែលធ្លាប់ទាស់ពាក្យសម្តីជាមួយ លោក ហ្សេលេនស្គី ម្តងហើយក្នុងកិច្ចប្រជុំនៅឯការិយាល័យ Oval ចាត់ទុកការអត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី ថាធ្វើឱ្យកាន់តែពិបាកក្នុងការសម្រេចបានសន្តិភាព។ លោកបានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូច្នេះថា «គ្រីមៀ បានបាត់បង់អស់ប៉ុន្មានឆ្នាំមកហើយ វាមិនមែនជាចំណុចដែលត្រូវលើកយកមកជជែកគ្នាទៀតនោះទេ»។

គួរបញ្ជាក់ថា ដំណាលគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានលុបចោលផែនការចូលរួមកិច្ចចរចា នៅទីក្រុងឡុងដ៍ ដែលជាកិច្ចប្រជុំដ៏ទូលំទូលាយមួយ ជាមួយរដ្ឋមន្ត្រីការបរទេសមកពីអ៊ុយក្រែន អង់គ្លេស បារាំង និងអាល្លឺម៉ង់។ នេះសបញ្ជាក់ឱ្យឃើញពីភាពមិនស៉ីសង្វាក់គ្នាលើរបៀបបញ្ចប់សង្រ្គាម រវាងទីក្រុងវ៉ាស៊ីនតោន ទីក្រុងកៀវ និងសម្ព័ន្ធមិត្តអឺរ៉ុប៕

អត្ថបទដែលជាប់ទាក់ទង