**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា

អភិបាលខេត្តកំពង់ធំ៖ ការអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរ

ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានលើកឡើងថា ការអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាកម្សាន្ត នៅគោលដៅខេត្តនេះ មុននឹងទៅដល់ខេត្តជុំវិញ។

ការលើកឡើងរបស់ ឯកឧត្តម នួន ផារ័ត្ន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និតំបន់ជុំវិញ ឆ្នាំ២០២៥-២០២៨ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។

ជាមួយគ្នានោះដែរ ឯកឧត្តម ណេប សាមុត បានថ្លែងថា ដើម្បីឱ្យមានភាពទាក់ទាញ និងភាពប្រកួតប្រជែងទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក យើងត្រូវប្រែក្លាយប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយគុណភាព និរន្តរភាព និងបរិយាបន្ន រួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចផ្ទៃក្នុង ដោយប្រើប្រាសសក្តានុពល និងធនធានវប្បធម៌ និងធម្មជាតិ ព្រមទាំងចូលរួមដល់ការលើកកម្ពស់ជីវភាព ប្រជាជន និងការអភិវឌ្ឍសហគមន៍ តាមរយៈ ការបង្កើត និងបង្កើនឱកាសការងារ និងការបង្កើនប្រភពចំណូលជូនប្រជាពលរដ្ឋ ដោយទាមទារឱ្យមានផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលិតផល និងសេវាកម្មដែលមាននៅក្នុងតំបន់ តាមរយៈការរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងការបញ្ជាបការយល់ដឹងពីសក្តានុពលទេសចរណ៍ក្នុងតំបន់នេះឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ មកទស្សនាឱ្យបានកាន់តែច្រើនជាងមុន និងមកច្រើនដង។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា ខេត្តកំពង់ធំស្ថិតនៅកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា មានសក្តានុពលទាក់ទាញខ្ពស់ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏សម្បូរបែប ជាពិសេសតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុក ដែលជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា មុនសម័យអង្គរទៅទៀត ដែលស្ថិតនៅឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ តំបន់នេះមានប្រាសាទចំនួន ៣២៧ បែងចែកជា ០៣ផ្នែកមាន ៖ ក្រុមប្រាសាទសំខាន់ៗមាន ប្រាសាទសំបូរ, ប្រាសាទតោ, និងប្រាសាទយាយព័ន្ធ ក្នុងនោះមានក្រុមរណប ប្រាសាទផ្សេងៗនៅខាងត្បូង និងរបងរមាស និងរាជធានីចាស់ថែមទៀតផង។

ឯកឧត្តម នួន ផារ័ត្ន បានបន្ថែមទៀតថា ការអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាកម្សាន្តនៅគោលដៅអន្តរខេត្តនេះ មុននឹងទៅដល់ខេត្តជុំវិញ ផ្សារភ្ជាប់ជាមួយការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នា ឯកឧត្តមអភិបាលអភិបាលខេត្ត បានថ្លែងជូនអង្គសិក្ខាសាលាថា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការរៀបចំយន្តការរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, រដ្ឋបាលខេត្តកំពង់ធំ និងបងប្អូនប្រជាពលរដ្ឋមានសេចក្តីត្រេកអរយ៉ាងក្រៃលែង ដែលក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ បានធ្វើការសិក្សានាពេលនេះ ប្រកបដោយការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការសម្រេចបានគោលដៅរួម ស្របតាមអភិក្រម «ជវភាព នៃប្រព័ន្ធតួអង្គតែមួយ» របស់សម្ដេចមហាបវរធិបតី ៕

អត្ថបទដែលជាប់ទាក់ទង