**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ

បើតាមក្រសួងការពារជាតិកម្ពុជា ពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នា កម្ពុជា-ចិន ផែរាម ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក Cao QingFeng នាយរងសេនាធិការចម្រុះ គណៈកម្មការយោធាមជ្ឈឹម។

ក្រសួងថា មជ្ឈមណ្ឌលដែលត្រូវបានសម្ពោធ សាងសង់ឡើង ដើម្បីធានាការងារពង្រឹង សមត្ថភាព និងការហ្វឹកហ្វឺនរួមគ្នា កងទ័ពកម្ពុជា-ចិន ។ កងទ័ពទាំងពីរមានលទ្ធភាពសហការគ្នាលើការប្រឆាំងភេរវកម្មក្នុងតំបន់ ការពារ និងទប់ស្កាត់គ្រោះមហន្តរាយ ការសង្គ្រោះមនុស្សធម៌ និងលំហាត់សមយុទ្ធ ជាដើម។ ភាគីទាំងពីរធានាឲ្យដំណើរនៃមជ្ឈមណ្ឌលនេះ ប្រកបទៅបាន ដោយភាពរលូន។ ការសាងសង់ និងដំណើរការប្រើប្រាស់របស់មជ្ឈមណ្ឌល ជាសមិទ្ធផលដែលកើតចេញមកពីការគោរពគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ស្របតាមច្បាប់ប្រទេសទាំងពីរ ពុំមានការគំរាមកំហែងដល់អ្នកដទៃ ឬ ភាគីណាមួយឡើយ។ មជ្ឈមណ្ឌលនេះមានគុណសម្បត្តិ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ឲ្យកាន់តែជិតស្និទ្ធ ថែមមួយកម្រិតទៀត ដើម្បីអនុវត្តកាតព្វកិច្ចអន្តរជាតិ ឲ្យកាន់តែប្រសើរឡើង និងផ្តល់សមិទ្ធផលសន្តិសុខសកល។

«កិច្ចសហប្រតិបត្តិការយោធា រវាងចិននិងកម្ពុជា គឺជាសសរស្តម្ភដ៏រឹងមាំ នៃចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ចាប់តាំងពីបណ្តុះបណ្តាលធនធានមនុស្ស ដល់សមយុទ្ធយោធារួមគ្នា, ចាប់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រហូតដល់កិច្ចសហប្រតិបត្តិការផ្នែកបរិក្ខារនិងបច្ចេកវិទ្យា កងទ័ពចិនតែងតែរួមកម្លាំងគ្នា ក្នុងការគាំទ្រវិស័យការពារជាតិ និងសំណង់យោធាដល់កម្ពុជា» នេះបើតាមប្រសាសន៍ លើកឡើងរបស់ នាយរងសេនាធិការចម្រុះ នៃគណៈកម្មការយោធាមជ្ឈឹម ដកស្រង់ដោយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។

ឯកឧត្តម Wang Wenbin ក៏បានអបអរសាទរ សមយុទ្ធ «នាគមាស ២០២៥» ត្រូវបានចាប់ផ្ដើមដំណើរការយ៉ាងជោគជ័យ នៅមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាចិន-កម្ពុជា ផែរាម ផងដែរ។

ជុំវិញការធ្វើសមយុទ្ធយោធា ជាទៀងទាត់ រវាងកម្ពុជានិងចិន អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង បានប្រាប់ថា «សម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ យើងឃើញថា កាន់តែមានល្អប្រសើរ ជាលំដាប់ តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ចគ្នា ទៅវិញទៅមក ដើម្បីរក្សាប្រពៃណីមិត្តភាពរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន។ ជាក់ស្តែង ការធ្វើសមយុទ្ធនាគមាស គឺពិតជាមានសារៈសំខាន់ក្នុងការធ្វើឲ្យ ខ.ភ.ម. មានជំនាញច្បាស់លាស់ និងមានមូលដ្ឋានសំខាន់ ក្នុងការពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់ប្រទេសកម្ពុជា»។

លោកបណ្ឌិត បន្តថា «ខ្ញុំមានជំនឿថា ជាអ្នកដឹកនាំបន្តវេននៃកងទ័ពយើងទាំងពីរ កម្ពុជា ចិន នឹងបន្តដឹកនាំ រឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកាន់តែស្អិតរមួតដើម្បពង្រឹងខឿនការពារជាតិកម្ពុជាយើង»៕

អត្ថបទដែលជាប់ទាក់ទង