**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី មានប្រជាពលរដ្ឋជិះរថយន្ដក្រុងដោយឥតគិតថ្លៃ រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញចំនួន ៨៥៨៤៩នាក់ ដោយសន្សំថវិកាជូនពលរដ្ឋជាង ១លាន ៧សែនដុល្លារ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាជ្ញាធររាជធានី ខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ បានចូលរួមរៀបចំតុបតែង ថែរក្សាសុខសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យដំណើរការទៅដោយសប្បាយរីករាយ និងមានសន្ដិសុខ សុវត្ថិភាព និងស្ថិរភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិបានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

ក្នុងឱកាសនេះ សម្ដេចធិបតី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំ អរគុណច្រើនណាស់ និងកោតសរសើររដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ ស្រុក ឃុំ ភូមិ ដឹកនាំរៀបចំ ធ្វើឱ្យបុណ្យពិធីឆ្នាំនេះ កាន់តែមានភាព អធិអធ័ម សប្បាយរីករាយ។ ខ្ញុំ ក៏សូមអរគុណផងដែរ កងកម្លាំងប្រដាប់អាវុធ ទាំងនគរបាល ទាំងកងរាជអាវុធហត្ថ កងទ័ព ទាំងប្រជាការពារ បូកជាមួយយុវជនស្មគ្រចិត្ត ទាំងអស់ ដែលបានខិតខំរៀបចំ ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានល្អ» ឆ្នាំនេះ សម្បីគ្រោះថ្នាក់ចរាចរណ៍ យើងថយជាងទៅជិត ៤០%»។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ដថា ទោះបីមានករណីវ៉ៃគ្នា ២ ឬ ៣ករណី ប៉ុន្ដែជាទូទៅ គឺស្ថិរភាព សន្ដិសុខ បានល្អណាស់។ ទាំងនេះ គឺជាជោគជ័យ នូវភាពសាមគ្គីគ្នា ស្រឡញ់គ្នា គោរពគ្នា ដើម្បីអបអរសាទរឆ្នាំថ្មីទាំងអស់គ្នា។ សម្ដេចថាកម្ពុជា គ្មានករណីពលរដ្ឋខ្មែរវាយដំភ្ញៀវទេសរណ៍អន្តរជាតិដែលមកកម្សាន្តដូចប្រទេសដទៃឡើយ។

ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា រាជរដ្ឋាភិបាល បានជួយសន្សំសំចែការចំណាយថវិការបស់ពលរដ្ឋចំនួន១លាន៧សែនដុល្លារ តាមរយៈការបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋទៅមកជាង ២ពាន់ជើង ក្នុងពិធីបុណ្យចូលឆ្នាំថ្មី។

សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «សាលារាជធានីភ្នំពេញ បានរៀបចំឡានជិត ៦០០គ្រឿង ហើយក្នុងរយៈពេលពីថ្ងៃទី១១ ដល់ ១៧ បើគិតជាជើង ទាំងទៅ ទាំងមក សរុបជាង ២២៥១ជើង ដឹកជញ្ជូនប្រជាជន ៨៥៨៤៩នាក់ ហើយគិតជាថវិកាដែលសន្សំ ម្នាក់ ៨ម៉ឺនរៀលមួយជើង គឺសន្សំ ជាង ១លាន ៧សែនដុល្លារ ចូលហៅប៉ាវប្រជាពលរដ្ឋយកទៅផ្ទះ ដើរលេង សប្បាយ ខ្ញុំ សូមអរគុណណាស់» ៕

អត្ថបទដែលជាប់ទាក់ទង