នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិដែលបំពេញភារកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ក្នុងដំណើរការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញលិខិតថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទូទាំងប្រទេស បានសហការជាមួយកងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួនក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ នៃដំណើរការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពទាំងស្រុង។

