**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

លោក ស៊ី ជីនពីង អំពាវនាវឲ្យមានការគាំទ្រដល់ប្រព័ន្ធអន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ ពាណិជ្ជកម្មពហុភាគី និងនីតិរដ្ឋ

កូឡាឡាំពួរ៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឲ្យមានការគាំទ្រដល់ប្រព័ន្ធអន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ ពាណិជ្ជកម្មពហុភាគី និងនីតិរដ្ឋ ខណៈលោកកំពុងបន្តដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ ចំពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក។

លោក ស៊ី ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ជាផ្នែកនៃដំណើរទស្សនកិច្ច៣ប្រទេសនៅអាស៊ីអាគ្នេយ៍ រួមមានវៀតណាម និងកម្ពុជា បាននិយាយនៅក្នុងអត្ថបទមួយដែលចេញផ្សាយដោយកាសែត The Star របស់ម៉ាឡេស៊ីកាលពីថ្ងៃអង្គារថា ប្រព័ន្ធអន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ និងគាំទ្រដោយច្បាប់អន្តរជាតិ គឺសំខាន់ណាស់ដើម្បី «លើកកម្ពស់អភិបាលកិច្ចសកលដែលប្រកបដោយយុត្តិធម៌ និងសមធម៌»។

លោកបានបន្ថែមថា «យើងត្រូវតែរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី រក្សាស្ថិរភាពឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់សកល ក៏ដូចជារក្សាបរិយាកាសអន្តរជាតិ នៃការបើកចំហនិងកិច្ចសហប្រតិបត្តិការ»។

ការអត្ថាធិប្បាយរបស់លោក ស៊ី នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានដំឡើងពន្ធគយខ្ពស់លើប្រទេសនានាទូទាំងពិភពលោក ក្នុងនោះរួមមាន ចិនដែលអាចប្រឈមនឹងពន្ធគយរហូតដល់ ២៤៥% ហើយម៉ាឡេស៊ីក៏បានប្រឈមនឹងពន្ធ ២៤% ផងដែរ មុនពេលមានការផ្អាកជាបណ្តោះអាសន្ន។ គោលនយោបាយ «អាមេរិកជាធំ» របស់លោក ត្រាំ ក៏បាននាំឲ្យមានការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក និងការកាត់បន្ថយជំនួយអន្តរជាតិ ខណៈដែលចិនអះអាងថា ខ្លួនកំពុង «រុះរើជញ្ជាំង» និងពង្រីកដៃគូពាណិជ្ជកម្ម។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី នៅអាស៊ីអាគ្នេយ៍ ត្រូវបានគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការរក្សា និងពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ចំពេលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង