៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យកើតឡើងចំនួន ១០លើក បានថយចុះចំនួន ១០លើក បើធៀបនឹងឆ្នាំ២០២៤

ភ្នំពេញ៖ នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យកើតឡើងចំនួន ១០លើក បានថយចុះចំនួន ១០លើក បើធៀបនឹងកាលពីឆ្នាំ២០២៤។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា «ទិន្នន័យគ្រោះថ្នាក់អគ្គិភ័យទូទាំងប្រទេសរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យបានកើតឡើងចំនួន១០លើក ថយចុះចំនួន១០លើក បើធៀបនឹងកាលពីឆ្នាំ២០២៤ រាជធានីភ្នំពេញកើតឡើងច្រើនជាង មានចំនួន ០៤ករណី ចំណែកខេត្តសៀមរាប និងរតនៈគិរី កើតឡើង ០២ករណី កំពង់ស្ពឺ និង មណ្ឌលគិរី កើតឡើង ០១ករណីដូចគ្នា» ៕

