**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន

បទវិភាគ៖ការដែលអាមេរិកលុបចោលទាំងស្រុងនូវការដាក់“ពន្ធគយបដិការ” ទើបជាជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្ម

ថ្ងៃទី ១២ ខែ មេសា តាមម៉ោងតំបន់ខាងកើតរបស់សហរដ្ឋអាមេរិក អាមេរិកបានប្រកាសពីអនុស្សរណៈពាក់ព័ន្ធស្តីពីការលើកលែងការដាក់“ពន្ធគយបដិការ”ទៅលើផលិតផលមួយចំនួន ដូចជាកុំព្យូទ័រ ទូរស័ព្ទដៃវៃឆ្លាត បរិក្ខារផលិតវត្ថុពាក់កណ្ដាលចម្លងនិងសៀគ្វីរួមបញ្ចូលគ្នាជាដើម ។ ខណៈពេលដំណឹងនេះត្រូវបានប្រកាស មជ្ឈដ្ឋានមតិក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប្រព័ន្ធសារព័ត៌មានបរទេស ដូចជាកាសែត«Financial Times» របស់ប្រទេសអង់គ្លេសជាដើមសម្គាល់ឃើញថា នេះជាសញ្ញាដំបូងដែលបង្ហាញឱ្យឃើញថា អាមេរិកនឹងបន្ធូរបន្ថយការដាក់ពន្ធគយទៅលើប្រទេសចិន ។ យប់ថ្ងៃទី ១៣ ខែមេសា ប្រទេសចិនបានឆ្លើយតបថា នេះជាជំហានតូចមួយរបស់អាមេរិកដែលឆ្ពោះទៅកាន់ការកែតម្រូវទង្វើខុសឆ្គងនៃការដាក់ពន្ធគយបដិការដោយឯកតោភាគី ។
តាមពិតទៅ ការកែតម្រូវកំហុសរបស់រដ្ឋាភិបាលអាមេរិកគឺប្រកបដោយភាពចាំបាច់ ។ ក្នុងនាមជាប្រទេសធំទីពីរខាងការនាំចេញនាំចូលIntermediate products ផលិតកម្មរបស់អាមេរិកលើវិស័យកម្រិតមធ្យមនិងបច្ចេកវិទ្យាខ្ពស់ ភាគីច្រើនស្ថិតនៅអង្គភាពសេដ្ឋកិច្ចងើបឡើងថ្មី ដែលមានសមត្ថភាពផលិតនិងសមត្ថភាពរួមបញ្ចូលខាងឧស្សាហកម្មយ៉ាងខ្លាំងដូចជាប្រទេសចិនជាដើម ។ស្ថាប័នអន្តរជាតិខ្លះបានលើកឡើងថា ការផលិតនិងដំឡើងទូរសព្ទដៃចំនួន៩០ភាគរយរបស់ក្រុមហ៊ុនApple គឺស្ថិតនៅប្រទេសចិន ការដែលអាមេរិកដំឡើងពន្ធគយទៅលើប្រទេសចិន វានឹងធ្វើឱ្យទូរស័ព្ទដៃiPhone ឡើងថ្លៃពី៣០ភាគរយដល់៤០ភាគរយ ។ លោក Daniel Ives អ្នកវិភាគផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រWedbushបានសម្គាល់ឃើញថា បើសិនជារដ្ឋាភិបាលអាមេរិកមិនលើកលែងការដាក់ពន្ធគយទៅលើផលិតផលពាក់ព័ន្ធ នោះឧស្សាហកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាមេរិកនឹងត្រឡប់ថយក្រោយ១០ឆ្នាំ ហើយបដិវត្តន៍នៃបញ្ញាសិប្បនិមិ្មតក៏នឹងបង្អង់ល្បឿនយ៉ាងច្បាស់លាស់ផងដែរ ។
ការពិតជាក់ស្តែងបានបញ្ជាក់ថា ចាប់ពីអាមេរិកបានដាក់ចេញ“ពន្ធគយបដិការ”នៅថ្ងៃទី២ខែមេសាមក សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិត្រូវបំផ្លាញ ការប្រកបអាជីវកម្មរបស់សហគ្រាសនិងជីវភាពរស់នៅរបស់ប្រជាជនរងការរំខាន ហើយអាមេរិកខ្លួនឯងក៏រងការរលបត្របាក់កាន់តែច្រើនឡើងៗដែរ ។ នៅថ្ងៃទី ១១ ខែមេសា តាមម៉ោងក្នុងតំបន់ ប្រព័ន្ធសារព័ត៌មានអាមេរិកCNNបានចេញផ្សាយអត្ថបទ ដោយព្រមានថា អាមេរិកប្រហែលនឹងបាត់បង់ឱកាសការងារដោយសាររងការតបតវិញពីប្រទេសផ្សេងទៀតលើវិស័យពាណិជ្ជកម្មសេវាកម្ម ។
តាមពិតទៅ មូលដ្ឋាននៃពាណិជ្ជកម្មសេវាកម្មគឺស្ថិតនៅលើទំនុកចិត្ត ។ ប៉ុន្តែបច្ចុប្បន្ននេះ អាមេរិកបានបោកប្រាស់និងគំរាមកំហែងពិភពលោកទាំងមូលតាមរយៈការដំឡើងពន្ធគយ តើអ្នកណាទុកចិត្តសហការជាមួយអាមេរីកលើវិស័យសេវាកម្មខាងហិរញ្ញវត្ថុ សេវាកម្មខាងការអប់រំ សេវាកម្មខាងទិន្នន័យនិងសេវាកម្មខាងការគណនា ? តើអ្នកណាមិនព្រួយបារម្ភថា ការបើប្រាស់ប៉ាតង់របស់អាមេរិកនឹងត្រូវបង់ថ្លៃខ្ពស់កប់ពពកនៅពេលអនាគត ? “អាមេរិកលែងជាដៃគូពាណិជ្ជកម្មដែលអាចជឿទុកចិត្តបានឡើយ។” ពាក្យសម្តីវាយដំឡែងរបស់លោកMark Carney នាយករដ្ឋមន្ត្រីកាណាដា គួរយកទៅដាស់តឿនភាគីអាមេរិក ។
សូមបញ្ជាក់ថា អាមេរិកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការធ្វើសង្គ្រាមពាណិជ្ជកម្ម ។ ការលើកលែងការដាក់“ពន្ធគយបដិការ”ចំពោះផលិតផលមួយចំនួនលើកនេះ អាចត្រូវចាត់ទុកថា ជាវិធានការស្រោចស្រង់របស់អាមេរិក ។ ប៉ុន្តែអាមេរិកត្រូវធ្វើកាន់តែច្រើន និងត្រូវបោះជំហានកាន់តែធំ ក្នុងន័យលុបចោលទាំងស្រុងនូវការដាក់“ពន្ធគយបដិការ” ហើយគោរពគ្នាទៅវិញទៅមកនិងធ្វើកិច្ចសន្ទនាដោយសមភាពជាមួយដៃគូពាណិជ្ជកម្ម ។ នេះទើបជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្ម ៕

អត្ថបទដែលជាប់ទាក់ទង