ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ផ្តោតលើកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍវិស័យការងារ រួមនិងការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា ថៃ ខណៈដែលឆ្នាំ២០២៥នេះ គឺជាខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ៕

