**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះ MoU ជាមួយសាកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺ នៃប្រទេសកូរ៉េ ក្នុងការភ្ជាប់កិច្ចសហប្រតិបត្តិការលើការពង្រឹងសមត្ថភាពតំណាងរាស្រ្តនិង បណ្តុះបណ្តាលមន្រ្តីរដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភានិងជានាយកខុទ្ទកាល័យ សម្តេចប្រធានរដ្ឋសភា និងលោកបណ្ឌិតគី ចឹងលី (Ki-Jeong Lee) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានិងសាកលវិទ្យាល័យ ក្នុងការភ្ជាប់កិច្ចសហប្រតិបត្តិការលើការអប់រំបច្ចេកវិទ្យាឌីជីថល តាមអនឡាញសម្រាប់ពង្រឹងសមត្ថភាពជូនតំណាងរាស្រ្តនិងការបណ្តុះបណ្តាលដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ពិធីចុះហត្ថលេខាបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅក្នុងសាកលវិទ្យាល័យ ហាន់យ៉ាងសាយប៊ឺ ក្នុងទីក្រុងសេអ៊ូល ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

ខ្លឹមសារសំខាន់ៗនៅក្នុងអនុស្សរណៈនេះ បានគូសបញ្ជាក់ថា សាកលវិទ្យាល័យ ហាន់យ៉ាងសាយប៊ឺ នឹងផ្តល់អាហារូបករណ៍ពេញលេញចំនួន២០កន្លែង ដល់បេក្ខជនរបស់រដ្ឋសភាកម្ពុជា ក្នុងមួយឆ្នាំ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ អនុស្សរណៈក៏បានបញ្ជាក់ផងថា ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការស្វែងរកឱកាសបណ្តុះបណ្តាលបន្ថែម និងគំនិតផ្តួចផ្តើមស្រាវជ្រាវរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។

លោកបណ្ឌិតគី ចឹងលី បានគូសបញ្ជាក់ថាការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះជាទំព័រប្រវត្តិសាស្រ្តថ្មីមួយ ដែលនឹងឈានទៅការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត នាពេលអនាគត។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺ ដែលបានផ្តល់អាហារូបករណ៍ជូនតំណាងរាស្រ្ត និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ។ សម្តេចបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជានៅគ្រប់ជំនាន់តាំងពីសម័យសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក៏ជាពេលបច្ចុប្បន្ន ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រកបដោយថាមវន្តនោះក៏ នៅតែផ្តល់អាទិភាពលើការកសាងធនធានមនុស្ស និងបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឈានឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដូចមានចែងយ៉ាងច្បាស់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាល់កាលទី១ អាទិភាពគន្លឹះចំនួន៥ សម្រាប់ការអភិវឌ្ឍប្រទេសជាតិមាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ចំពោះរដ្ឋសភាវិញ នៅក្នុងនីតិកាលទី៧នេះ រដ្ឋសភាកម្ពុជាបានផ្តល់អាទិភាពដល់កំណែទម្រង់ និងទំនើបភាវូបនីយកម្មស្ថាប័ន តាមរយៈការអនុវត្តសភាឌីជីថល និងការអភិវឌ្ឍសមត្ថភាពរបស់សមាជិក សមាជិការដ្ឋសភា ក៏ដូចជាមន្រ្ដីជំនាញ នៃអគ្គលេខាធិការដ្ឋាន។ ចាប់តាំងពីការចាប់ផ្ដើមនីតិកាលទី៧ មករដ្ឋសភាបានរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើន ដើម្បីពង្រឹង និងបង្កើនសមត្ថភាព និងវិជ្ជាជីវៈ ជូនដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សម្តេចបានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងអាហារូបករណ៍ ដែលសាកលវិទ្យាល័យ Hanyang Cyber នឹងផ្តល់ជូនដល់រដ្ឋសភាកម្ពុជា គឺពិតជាមានតម្លៃ និងមានសារៈសំខាន់ណាស់ សម្រាប់ការលើកកម្ពស់ធនធានមនុស្ស និងសមត្ថភាពរបស់តំណាងរាស្រ្ត ក៏ដូចជាមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ឆ្លើយតបទៅតម្រូវការជាក់ស្តែង និងជួយពន្លឿនដល់កំណែទម្រង់របស់រដ្ឋសភាក្នុងការឈានឆ្ពោះទៅកាន់សភាឌីជីថលនាពេលអនាគត ៕

អត្ថបទដែលជាប់ទាក់ទង