**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ

អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តណែនាំដល់អាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់បន្ថែមទៀតថា ត្រូវត្រៀមលក្ខណៈ ជានិច្ចដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ខាងមុខនេះ ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ ដើម្បីប្រជាពលរដ្ឋទទួលបាននូវភាពសប្បាយរីករាយ ក្នុងពេលធ្វើដំណើរទស្សនាកម្សាន្តតាមតំបន់ទេសចរណ៍នានា មានសន្តិសុខសុវត្ថិភាព គ្រប់ជ្រុងជ្រោយទូទាំងខេត្ត។

ឯកឧត្ដមបានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំស្តីពីការពង្រឹងវិធានការសន្តិសុខនៅខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមដោយ កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រីអភិបាលក្រុង ស្រុក, មេបញ្ជាការវរៈការពារព្រំដែន, លោក លោកស្រីមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំសាលាខេត្តបាត់ដំបង នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនេះ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧នេះ និងក្រោមការចង្អុលបង្ហាញផ្ទាល់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តបានអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

ឯកឧត្តម សុខ លូ បន្ថែមទៀតថា ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តបាត់ដំបង មានលក្ខណៈល្អប្រសើរ ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ ថ្នាក់ បានធ្វើការចុះបង្ក្រាបបទល្មើសនានានៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តបានល្អប្រសើរ និងពិសេសជាងនេះទៅទៀត រដ្ឋបាលខេត្តបានអនុវត្តតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយរដ្ឋបាលខេត្តបាននឹងកំពុងអនុវត្តវិធានការធ្វើការ អប់រំ បង្ក្រាប និងស្តារនីតិសម្បទា ស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត។

ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ណែនាំដល់កងម្លាំងមានសមត្ថកិច្ច ដែលកំពុងឈរជើងបំពេញភារកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវប្រមូលឱ្យបាននូវរាល់សភាពការណ៍ទាំងអស់តាមតំបន់ដែលខ្លួនកំពុងឈរជើង និងត្រូវពង្រឹកការត្រួតពិនិត្យតាមច្រកទ្វារព្រំដែនដើម្បីទប់ស្កាត់បទល្មើសជួញដូរមនុស្សឆ្លងដែន។

ឯកឧត្តមឧត្តមសេនីយ៍ឯក បានបន្តណែនាំទៀតថាត្រូវគ្រប់គ្រង និងតាមដានទប់ស្កាត់បទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ និងបន្តសហការជាមួយបណ្តាប្រទេសជាប់ព្រំដែនជានិច្ច ដើម្បីទទួលបាននូវព័ត៌មាន មុខសញ្ញាបទល្មើសប៉ុនប៉ងជ្រៀតចូលមកទឹកដីកម្ពុជាដោយខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង