**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន

NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប

វ៉ាស៉ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក NBC News កាលពីថ្ងៃអង្គារ ទី៨ ខែមេសា បានរាយការណ៍ថា សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប ខណៈអ្នកវិភាគមួយចំនួនយល់ឃើញថា ប្រសិនបើជាការពិត វាមុខជានឹងធ្វើឱ្យរុស្ស៉ីបានចិត្តមិនខាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កងទ័ពបន្ថែមប្រហែល២០ ០០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់ទីនោះ កាលពីឆ្នាំ២០២២ កាលពីជំនាន់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីពង្រឹងផ្នែកខាងកើត របស់អង្គការ NATO បន្ទាប់ពីរុស្ស៉ីបានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន។

យោងតាម សម្តីមន្រ្តីអាមេរិកនិងអឺរ៉ុប ចំនួន៦រូប NBC បានអះអាងថា កិច្ចពិភាក្សាត្រូវបានធ្វើឡើង អំពីការកាត់បន្ថយពាក់កណ្តាល នៃការដាក់ពង្រាយនោះ តាមរយៈការបន្ថយចំនួនទ័ព នៅប្រទេសរូម៉ានីនិងប៉ូឡូញ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែព្យាយាមជំរុញឱ្យសង្រ្គាមអូសបន្លាយជាង៣ឆ្នាំ នៅអ៊ុយក្រែន អាចបិទបញ្ចប់ដោយឆាប់រហ័ស ចាប់តាំងពីលោកបានឡើងកាន់អំណាច ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានលទ្ធផលជាដុំកំភួន នៅឡើយទេ។

ទន្ទឹមគ្នាដែរ លោក ត្រាំ បានរិះគន់ម្តងហើយម្តងទៀតលើ NATO ហើយទទូចឱ្យអឺរ៉ុបទទួលខុសត្រូវធំជាងមុន សម្រាប់វិស័យការពារជាតិរបស់ខ្លួន តាមរយៈការបង្កើនការចំណាយលើយោធា និងដឹកនាំការជួយបំពាក់អាវុធឱ្យអ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមអ្នកវិភាគមួយចំនួន ក្នុងនោះរួមមានលោក Seth Jones នៃមជ្ឈមណ្ឌលសិក្សាអន្តរជាតិនិងយុទ្ធសាស្រ្ត ការកាត់បន្ថយណាមួយនៃកងទ័ពអាមេរិក នាពេលនេះ មុខជានឹងពង្រឹងឆន្ទៈរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្នុងការលូកលាន់ជ្រៀតជ្រែកក្នុងទម្រង់ផ្សេងៗ នៅទូទាំងអឺរ៉ុបមិនខានឡើយ។ បច្ចុប្បន្ន កងទ័ពអាមេរិកសរុប១០០ ០០០នាក់ កំពុងឈរនៅទ្វីបអឺរ៉ុបទាំងមូល ដោយក្នុងនោះ ៦៥ ០០០នាក់ ត្រូវបានដាក់ពង្រាយក្នុងក្របខណ្ឌអចិន្រ្តៃយ៍ ខណៈ៣៥ ០០០នាក់ទៀត គឺជាកងកម្លាំងឆ្លាស់វេន និងកងកម្លាំងជំនួយបន្ថែម៕

អត្ថបទដែលជាប់ទាក់ទង