**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

មន្រ្តីក្រសួងបរិស្ថាន រកឃើញជាលើកទី២ករណី រោងចក្រកែច្នៃស្បែកសត្វជ្រូក របស់ក្រុមហ៊ុន CS TAN CO., LTD. នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវ ពុំបានសម្អាតត្រឹមត្រូវ និងលើសកម្រិតស្តង់ដារ ចូលទៅក្នុងតំបន់ទឹកសាធារណៈ

ភ្នំពេញ៖ ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋកាលពីពេលថ្មីៗកន្លងមកនេះ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារសុក្រិត្យកម្មបរិស្ថានកិច្ច បានចុះត្រួតពិនិត្យជាថ្មីម្តងទៀត លើទីតាំងក្រុមហ៊ុន CS TAN CO., LTD. ដែលបានកែច្នៃស្បែកសត្វជ្រូក មានទីតាំង នៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបានដកទុយោ HDPE ដែលពីមុនបានជីក បង្កប់ក្នុងដី ដើម្បីបង្ហូរសំណល់រាវ ចេញទៅតំបន់ទឹកធម្មជាតិ (ព្រែកកន្លង់) ដែលស្ថិតនៅចម្ងាយប្រមាណ៧០០ម៉ែត្រ នៅខាងក្រោយរោងចក្រ ប៉ុន្តែក្រុមហ៊ុនបានកាយប្រឡាយ ដីជំនួសវិញ ដើម្បីឲ្យទឹក ដែលដក់នៅផ្នែកខ្លះក្បែរទីតាំងក្រុមហ៊ុន ដែលមិនបានសម្អាតត្រឹត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងលើសស្តងដា ឱ្យបន្តហូរចូលព្រែកន្លង់នេះដដែល។ ក្រុមការងារបានដាក់ម៉ាស៊ីនត្រួតពិនិត្យគុណភាពទឹកកន្លែងបញ្ចេញពីរោងចក្រ និងនៅផ្នែកខ្សែទឹកខាងក្រោម ក្នុងព្រែកកន្លង់ ទឹកមានពណ៌ខ្មៅនិងមានក្លិនស្អុយដដែល ហើយកំហាប់សាធាតុពុលលើសកម្រិតស្តង់ដា។ ក្រុមការងារបានយកសំណាក់ទឹក នៅតាមតំបន់ខាងលើ មកពិនិត្យក្នុងមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញរោងចក្ររបស់ក្រុមហ៊ុន CS TAN CO., LTD.  បានប្រព្រឹត្តល្មើសច្បាប់ ដោយបានបញ្ចេញសំណល់រាវចេញពីរោងចក្រ ចូលព្រែកកន្លង់ និងបានបូមបន្តដើម្បីចាក់ ចូលទៅសមុទ្រ។ ក្រោយពេលក្រសួងបរិស្ថានចាត់វិធានការច្បាប់ដល់ក្រុមហ៊ុន កន្លងមក ក្រុមហ៊ុនបានលប់ប្រឡាយជីកសម្រាប់បបង្ហូរសំណល់រាវទៅសមុទ្រ ដែលក្រុមការងារក្រសួងបរិស្ថាន ធ្លាប់រកឃើញបានរួចរាល់ហើយ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាឱ្យក្រុមហ៊ុន CS TAN CO., LTD. បញ្ឈប់ជាបន្ទាន់ ការបង្ហៀរសំណល់រាវ ដែលពុំបានសម្អាតត្រឹមត្រូវ និងបានបង្កឱ្យមានការបំពុលប្រភពទឹកស្អាត។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងចំណាត់ការច្បាប់មិនលើកលែង ចំពោះក្រុមហ៊ុន ដោយអនុលោមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ។

ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលកន្លងមកបានជួយផ្តល់ព័ត៌មាន ហើយក្រសួងបរិស្ថាន និងធ្វើការអនុវត្តន៍វិធានការច្បាប់យ៉ាងតឹងរឹង ក្នុងករណីក្រុមហ៊ុន បានបញ្ចេញសំណល់រាវពុំបានសម្អាតត្រឹមត្រូវ និងលើសកម្រិតស្តង់ដា គឺល្មើសទៅនឹងមាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា២៨៨ មាត្រា២៨៩ មាត្រា២៩០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ហើយករណីមិនបញ្ឈប់ក្នុងការបង្ហៀរសំណល់រាវ បំពុលតំបន់ទឹកសាធារណ និងមិនបានអនុវត្តតាមបទដ្ឋានបច្ចេកទេសនៃការគ្រប់គ្រងសំណល់រាវឱ្យបានត្រឹមត្រូវ ក្រសួងបរិស្ថាននឹងតម្រូវឱ្យក្រុមហ៊ុនផ្អាកសកម្មភាពផលិតកម្មជាបណ្តោះអាសន្ន និងសមត្ថកិច្ចអាចឃាត់ខ្លួនម្ចាស់រោងចក្រ សហគ្រាស ដើម្បីជៀសវាងការបង្ហូរសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន បង្កឱ្យមានការបំពុលបរិស្ថាន ជាបន្តទៀត យោងតាម មាត្រា៨២៤ ​និងមាត្រា៨២៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ៕

អត្ថបទដែលជាប់ទាក់ទង