**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល សម្ដែងការអបសាទរដែលហុងគ្រីសម្រេចចិត្តដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC

ប៊ុយដាប៉ែស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានសម្ដែងការអបសាទរដែលហុងគ្រីបានសម្រេចចិត្តដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ខណៈ រូបលោកបំពេញទស្សនកិច្ចនៅទីក្រុងប៊ុយដាប៉ែស កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ដែលជាទស្សនកិច្ចនៅក្រៅប្រទេសដ៏កម្រមួយដោយមិនខ្វល់ឡើយពីដីកាចាប់ខ្លួនរបស់ ICC។

លោក Netanyahu ដែលបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៊ុយដាប៉ែស តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban កំពុងប្រឈមមុខនឹងដីកាចាប់ខ្លួនរបស់ ICC ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា។ ប៉ុន្តែ ហុងគ្រីដែលជាសមាជិក ICC បានបដិសេធអនុវត្តដីកាចាប់ខ្លួន លោក Netanyahu ហើយថែមទាំងផ្គើនបបួល មេដឹកនាំអ៉ីស្រាអែលរូបនេះធ្វើទស្សនកិច្ចនៅក្នុងប្រទេសរបស់ខ្លួនទៀតផង។ មិនតែប៉ុណ្ណោះ នៅពេលប្រកាសពីដំណើរមកដល់របស់លោក Netanyahu លោក Orban បានប្រកាសកាលពី ថ្ងៃព្រហស្បតិ៍ថាហុងគ្រីនឹងដកខ្លួនទាំងស្រុងចេញពី ICC ដែលជាតុលាការអន្តរជាតិមួយត្រូវបានបង្កើតឡើងដើម្បីកាត់ទោសជនជាប់ចោទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ឆ្លើយតបទៅនឹងការប្រកាសរបស់លោក Orban លោក Netanyahu បាននិយាយថា «អ្នក (ហុងគ្រី) គាំទ្រពួកយើងនៅឯសហភាពអឺរ៉ុប អ្នកគាំទ្រយើងនៅឯអង្គការសហប្រជាជាតិ ហើយ អ្នកបានប្រកាន់យកជំហរយ៉ាងម៉ឺងម៉ាត់ចំពោះ ICC…នេះជារឿងដ៏សំខាន់បំផុតដែលប្រទេសប្រជាធិបតេយ្យទាំងអស់ត្រូវតែក្រោកឈរឡើងប្រឆាំងស្ថាប័នដ៏ពុករលួយមួយនេះ»។

គួរបញ្ជាក់ថា លោក Orban បានអញ្ជើញលោក Netanyahu បំពេញទស្សនកិច្ចនៅហុងគ្រី កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីតុលាការ ICC ចេញដីកាចាប់ខ្លួន មេដឹកនាំអ៉ីស្រាអែលរូបនេះ ជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាមនៅហ្កាហ្សា៕

អត្ថបទដែលជាប់ទាក់ទង