**ផ្ទះ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនជនងាយរងគ្រោះបំផុត ២គ្រួសារ រស់នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ**សូមប្រុងប្រយ័ត្នតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព “ការឆបោក បន្លំខ្លួនជាបុគ្គលិកធនាគារ”!**វិចារណកថា! ដើមឈើ៖ អ្នកការពារដ៏ស្ងៀមស្ងាត់នៃទន្លេ និងសមុទ្ររបស់យើង**ស្វែងយល់ពីអាថ៌កំបាំង និងស្ថាបត្យកម្មដ៏ល្អនៃ «ប្រាសាទបន្ទាយសំរ៉ែ»**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ

គណៈប្រតិភូខេត្តដុងថាប់វៀតណាម អញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ គណៈប្រតិភូនៃខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជណាចក្រកម្ពុជា ប្រារព្ធ ឡើង នៅសាលប្រជុំ ក សាលាខេត្ត នាល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។

នាឱកាសមកបំពេញបេសកកម្មនោះ ឯកឧត្តម ហ្វ៊ិញ មិញត្វឹន សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈ កម្មាធិការគណៈបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ និងប្រធានប្រតិភូ បានជូនពរទៅដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រជាជនទូទាំងខេត្ត បន្ទាយមានជ័យ ក្នុងឱកាសឆ្នាំថ្មី ទទួលបាននូវសុខភាពល្អ កម្លាំងកាយពលមាំមួន និងសូមឱ្យខេត្ត កាន់មានការអភិវឌ្ឍន៍រីកចម្រេីនបន្ថែមទៀត។

ក្នុងនោះឯកឧត្តម ហ្វ៊ិញ មិញត្វឹន ក៏បានថ្លែងអរគុណទៅដល់រដ្ឋបាលខេត្ត ដែលបានជួយសម្របសម្រួល មើលថែយ៉ាងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋវៀតណាម ដែលកំពុងរស់នៅក្នុងខេត្តបន្ទាយមានជ័យ ប្រកបដោយភាពកក់ក្ដៅ ដែលបានបង្ហាញអំពីទំនាក់ទំនង សាមគ្គីភាពរវាងខេត្ត និងខេត្ត ក៏ដូចជាប្រទេសទាំង២ កាន់តែមានភាពជិតស្និទ្ធយូរអង្វែង។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានអរគុណចំពោះគណៈប្រតិភូវៀតណាមដែលបានចំណាយពេលវេលា ដ៏មានតម្លៃមកបំពេញបេសកកម្មនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ជូនពរឆ្នាំថ្មីដល់ថ្នាក់ ក៏ដូចជាប្រជាជននៅក្នុងខេត្តទាំងមូល។

ឯកឧត្ដម អភិបាលខេត្តក៏បានលេីកឡេីងថា កន្លងមករដ្ឋបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាបន្តបន្ទាប់ផង ជាមួយខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម តែដោយសារវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ត្រូវបានខកខានក្នុងការបន្តអនុស្សរណៈនៃការយោគយល់គ្នា។

ក្នុងនាមរដ្ឋបាលខេត្ដ ឯកឧត្ដម ក៏សង្ឃឹមយ៉ាងមុតមាំ ថានឹងរកពេលវេលាសមស្របណាមួយ ក្នុងការបន្តអនុស្សរណៈនៃយោគយល់គ្នាបន្តទៀត ដើម្បីបន្តរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងយ៉ាងស្អិតរមួតរវាងខេត្តបន្ទាយមានជ័យ និងខេត្តដុងថាប់ឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។

សូមបញ្ជាក់ថា ប្រទេសទាំងពីរកម្ពុជា-វៀតណាម បានព្រមព្រៀងគ្នាធ្វើការអភិវឌ្ឍទំនាក់ទំនងទ្វេរភាគី ក្នុងដំណាក់កាលថ្មី ក្រោមបាវចនា “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី សហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ” ឆ្លើយតបនឹងស្មារតី នៃកិច្ចសហប្រតិបត្តិការល្អនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្របសម្រួលដល់បេសកកម្មរបស់ក្រុមរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ជាថ្មី ដោយ មានកិច្ចសហការល្អរវាងតំ បន់ប្រតិបត្តិការសឹករងខេត្ត និងក្រុម K71 វៀតណាម។

ជាលទ្ធផល ការរុករកអដ្ឋិធាតុមាន២៥ដំណាក់កាលគឺ ចាប់ពីឆ្នាំ២០០១-២០២៤ រុករកឃើញចំនួន៧៦១សព ដោយឡែកចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥បានរុករកឃើញចំនួន៨៣សព ដូច្នេះ ជាសរុបមានចំនួន៨៤៤សព៕

អត្ថបទដែលជាប់ទាក់ទង