**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសមាគមសិល្បករខ្មែរ រួមគ្នាពង្រីកសកម្មភាពផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្រុមការងាររស្ថាប័ននិងសមាគមទាំងពីរ បានជួបប្រជុំគ្នាដើម្បីពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំ ទូទៅនិងក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានពាំនាំ និងការថ្លែងអំណរគុណពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ដល់សមាគមសិល្បករខ្មែរដែលជាដៃគូអនុស្សរណៈជាមួយគ្នាបានខិតខំចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនតាមរយៈការផលិតជាវីដេអូអប់រំខ្លី ចំណាប់អារម្មណ៍តារា ក្នុងឱកាសបុណ្យប្រពៃណីក៏ដូចជាកម្មវិធីសម្តែងផ្សេងៗដែលមានសមាជិកសមាគមសិល្បករខ្មែរចូលរួមគឺតែងតែធ្វើការបញ្ជ្រាបខ្លឹមសារអប់រំដើម្បីជាការដាស់តឿនដល់ប្រជាពលរដ្ឋទូទៅពីគ្រោះថ្នាក់នៃគ្រឿងញៀន។

ក្នុងនាម លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្នុងឱកាសនោះ លោកជំទាវ នៅ សូនីតា អនុប្រធានសមាគម បានថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលតែងតែធ្វើការសហការជួយដល់សកម្មភាពផលិតក៏ដូចជាខ្លឹមសារដែលអាចឲ្យសិល្បករ សិល្បៈការិនីជាសមាជិករបស់សមាគមបានយកទៅប្រើប្រាស់ដើម្បីជាសារជម្រាបជូនសាធារណជនអ្នកទស្សនាក៏ដូចជាប្រជាពលរដ្ឋទូទៅឲ្យបានយល់ដឹងនិងចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយសកម្មភាពនេះនឹងបន្តពិសេសក្នុងឱកាសចូលឆ្នាំខាងមុខ យើងនឹងផ្សាយវីដេអូតារាចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ជាមួយគ្នានេះ លោក សុវណ្ណ មករា ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី យិន យឿត បានលើកយកនូវគម្រោងឆ្អឹងនៃការគ្រោងថតរឿងអប់រំខ្លីស្ដីពីបញ្ហាគ្រឿងញៀនដើម្បីចាក់ផ្សាយតាមប្រព័ន្ធនានាសំដៅបង្កើននូវសកម្មភាពផ្សព្វផ្សាយអប់រំឲ្យបានកាន់តែផុលផុសទំនើប ទាន់សម័យ ឆាប់ទទួលយកបាននោះ គឺ៖ ១.សម្ពាធមិត្តភក្កិ: រឿងពិតនិងរបៀបនិយាយថាទេចំពោះគ្រឿងញៀន, ២.ឪពុកម្ដាយគ្រប់រូបមានតួនាទីអំណាចក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននិងការញៀនគ្រឿងញៀន និង៣.ការស្វែងរកអន្តរាគមន៍តាមរយ: App NoDrug :
https://nodrugsnacd.com/download_kh ៕

អត្ថបទដែលជាប់ទាក់ទង