**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន

ឯកឧត្តម ប៊ិន ត្រឈៃ កោតសរសើរចំពោះឆន្ទៈដ៏មោះមុត និងពលិកម្ម របស់បងប្អូនកងកម្លាំង ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងដែនសីមារបស់កម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ កងកម្លាំងនគរបាលនៃអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ និងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ដែលកំពុងឈរជើងនៅតំបន់សំឡូត ខេត្តបាត់ដំបង។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងរំលឹកអំពីគុណតម្លៃនៃសន្តិភាព និងគុណបំណាច់ពុំអាចកាត់ថ្លៃបាននៃនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញជូនជាតិ និងប្រជាជន។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលឹកថា កម្ពុជាធ្លាប់បានឆ្លងកាត់ដំណាក់កាលក្នុងប្រវត្តិសាស្ត្រ ជាង៥០០ឆ្នាំ ដែលធ្លាប់ជាប្រទេសពោរពេញទៅដោយការហែកហួរ បង្ហូរឈាមគ្នា សង្គ្រាមរាំរ៉ៃ និងការឈ្លានពានពីបរទេស។ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គទេសក៍ឯកស្ថាបនិកសន្តិភាព បាននាំមកនូវសុខសន្តិភាពពេញលេញជូនជាតិ និងប្រជាជន ទើបកម្ពុជាមានការអភិវឌ្ឍដូចសព្វថ្ងៃ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរថា នេះជាលើកទី២ហើយ ដែលឯកឧត្តម បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងសួរសុខទុក្ខ ជាមួយកងកម្លាំងនគរបាលការពារព្រំដែន ក្នុងនាមជារដ្ឋមន្ត្រីក្រសួងផែនការ និងបានគូសរំលឹកពីសារបាននៃសម្ព័ន្ធមេត្រីភាពរវាងកងកម្លាំងការពារព្រំដែន ជាមួយក្រសួងស្ថាប័ន ដែលនេះជាការគិតគូរប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ក្នុងការផ្សារភ្ជាប់សមរភូមិមុខនិងសមរភូមិក្រោយ។

ក្នុងពិធីដែលបានប្រារព្វធ្វើឡើងនៅអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ដែលស្ថិតក្នុងភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង នេះ ឯកឧត្តមរដ្ឋមន្ត្រីរដ្ឋមន្ត្រី បានគូសរំលឹកខ្លះៗអំពីប្រវត្តិសាស្ត្រនៃតំបន់សំឡូត ដែលពីអតីតកាល គឺជាទីតាំងឈរជើងចុងក្រោយរបស់កងទ័ពខ្មែរក្រហមក្នុងការប្រយុទ្ធតទល់ជាមួយកងកម្លាំងរបស់រាជរដ្ឋាភិបាល ហើយពុំមាននរណាហ៊ានមកទីនេះនោះទេ ព្រោះជាទីកន្លែងដែលពោរពេញទៅដោយសង្គ្រាម។ ប៉ុន្តែតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវការធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមជាមួយកងកម្លាំងរាជរដ្ឋាភិបាល ទើបយើងទទួលបានសុខសន្តិភាព សុវត្ថិភាពដូចសព្វថ្ងៃ ហើយជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នេះ ក៏ត្រូវបានធានា និងមានការរីកចម្រើនជាលំដាប់។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបន្ថែមថា ថ្វីត្បិតតែបច្ចុប្បន្នមាតុភូមិរបស់យើងមានសុខសន្តិភាពពេញបរិបូរណ៍ ក៏ប៉ុន្តែកងកម្លាំងនគរបាលជាតិ នៅតែបន្តបំពេញតួនាទីយ៉ាងសកម្មក្នុងការរួមចំណែកការពារសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកៀកស្មាគ្នាយ៉ាងជិតស្និតជាមួយកងយោធពលខេមរភូមិន្ទ ការពារអធិបតេយ្យភាព បូរណភាពទឹកដី រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងមានអភិវឌ្ឍន៍។

ថ្លែងក្នុងពិធីប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ នាឱកាសជួបសំណេះសំណាលជាមួយបងប្អូនកងកម្លាំងដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងផែនការ ឯកឧត្តមរដ្ឋមន្ត្រីរដ្ឋមន្ត្រី បានកោតសរសើរចំពោះឆន្ទៈដ៏មោះមុត និងពលិកម្ម ប្រកបដោយវីរភាពអង់អាចក្លាហានរបស់បងប្អូនកងកម្លាំង ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ ហ៊ានបូជាអាយុជីវិត ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមការពារជាតិមាតុភូមិ និងដែនសីមារបស់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អំណោយ ដែលក្រសួងផែនការបាននាំមកចែកជូនបងប្អូនកងកម្លាំងនាថ្ងៃនេះ គឺជាការបង្ហាញឱ្យឃើញពីមនសិការស្នេហាជាតិខ្ពស់ ការយកចិត្តទុកដាក់ក្នុងស្មារតីចែករំលែក និងជាពិសេសការស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកងកម្លាំងនគរបាលដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា ការពារជាតិមាតុភូមិនៅតាមបណ្ដោយព្រំដែន។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាការដឹកនាំ និងមន្ត្រីរាជការនៃក្រសួងផែនការ រួមទាំងមន្ទីរផែនការរាជធានី ខេត្តទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវថវិកាដ៏ថ្លៃថ្លា ដើម្បីរួមចំណែករៀបចំជាគ្រឿងបរិភោគ និងថវិកា ចែកជូនបងប្អូនកងកម្លាំង ដែលកំពុងឈរជើង នៅភូមិសាស្ត្រតំបន់សំឡូត នាឱកាសនេះ។

ស្របពេលដែលប្រជាជនទូទាំងប្រទេសត្រៀមទទួលអំណរសាទរនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រសិទ្ធពរ និងបួងសួងដល់បុណ្យបារមីទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយតាមថែរក្សាការពារដល់កងកម្លាំងនគរបាលទាំងអស់ នៃអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ និងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីឈរជើងការពារទឹកដីនៃព្រះរាជាណាចក្រកម្ពុជា មាតុភូមិជាទីស្រលាញ់នៃយើង ឱ្យបានគង់វង្សស្ថិតស្ថេរចីរកាលជានិច្ចនិរន្តររហូតតរៀងទៅ ៕

អត្ថបទដែលជាប់ទាក់ទង