**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

ក្រសួងឧស្សាហកម្ម និងក្រសួងប្រៃសណីយ៍ ជួបពិភាក្សាគ្នាលើការរៀបចំមុខងារបញ្ញាសិប្បនិម្មិត (AI)

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញសារាចរ ស្តីពី«ការកំណត់មុខងារនៅតាមក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» កាលពីថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈបានរៀបចំកិច្ចប្រជុំ ស្តីពីការរៀបចំកំណត់មុខងារបញ្ញាសិប្បនិម្មិត (AI) នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងវត្តមានអញ្ជើញចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈជាច្រើនរូប។

កិច្ចប្រជុំនារសៀល មានគោលបំណងគាំទ្រដល់ក្រសួង ស្ថាប័នបានពិភាក្សា ផ្លាស់ប្តូរយោបល់ ក៏ដូចជាការប្រមូលធាតុចូលនានា សំដៅដល់ការកំណត់ និងការអនុវត្តមុខងារបញ្ញាសិប្បនិម្មិត (AI)។ បញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាដែលកំពុងមានការវិវឌ្ឍយ៉ាងស្រួចស្រាវពេញនិយម ដែលបច្ចេកវិទ្យាទាំងនេះអាចជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងបរិបទរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។ ការចាប់យកបញ្ញាសិប្បនិម្មិត (AI) ជាស្ថានភាពនៃការអនុវត្តការងារ ក្នុងបរិបទថ្មី ដែលបច្ចេកវិទ្យានេះអាចត្រូវបានគេយកមកប្រើប្រាស់ក្នុងវិស័យ និងផ្នែកជាច្រើននៃសកម្មភាពសេដ្ឋកិច្ច-សង្គមដូចជា៖ វិស័យសុខាភិបាល, វិស័យអប់រំ, សេវាសាធារណៈ, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, បច្ចេកវិទ្យាម្ហូបអាហារ, សេវាកម្មធនាគារ និងហិរញ្ញវត្ថុ, សន្តិសុខបច្ចេកវិទ្យា Cybersecurity, ភស្តុភារកម្ម និងដឹកជញ្ជូន, ការធ្វើដំណើរ, អចលនទ្រព្យ, ការកំសាន្ត, ផលិតកម្ម, វិស័យកសិកម្ម និងការរស់នៅប្រចាំថ្ងៃ ជាដើម។

កម្ពុជាកំពុងដើរលើផ្លូវដ៏ស្វាហាប់ និងគិតគូរយ៉ាងហ្មត់ចត់ វែងឆ្ងាយ ដើម្បីចាប់យក និងសម្របខ្លួនជាមួយបច្ចេកវិទ្យាថ្មីៗទាំងអស់នេះ។ ក្នុងន័យនេះ កិច្ចប្រជុំនាថ្ងៃនេះ ជាការផ្តល់នូវជំហានថ្មីមួយបន្ថែមទៀត ដើម្បីផ្តល់ឱកាសដល់ក្រសួង ស្ថាប័ន នានា​ជាពិសេសក្រសួងសាមី ដែលមានមុខងារប្រទាក់ក្រឡាគ្នា បានជជែក​ពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗ សម្រាប់ជាមូលដ្ឋាន ក្នុងការរៀបចំមុខងារបញ្ញាសិប្បនិម្មិត (AI) ក្នុងបរិបទកម្ពុជា។

ក្រោយពីបានស្តាប់បទបង្ហាញ របស់ក្រសួងដែលពាក់ព័ន្ធជាមួយមុខងារបញ្ញាសិប្បនិម្មិត (AI) ក៏ដូចជាមតិយោបល់របស់តំណាងក្រសួង ស្ថាប័នដែលជាសមាជិកអង្គប្រជុំរួចមក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ គឺជាអ្នកផ្ដល់ការគាំទ្រដល់ក្រសួង ស្ថាប័នក្នុងការកំណត់ និងការអនុវត្តមុខងារ និងការរៀបចំរចនាសម្ព័ន្ធ ស្របតាមខ្លឹមសារនៃសារាចរ របស់រាជរដ្ឋាភិបាលស្តីពី«ការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិបតិបត្តិ» ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ “ដូច្នេះ ក្រសួង ស្ថាប័ន ត្រូវធ្វើការកំណត់មុខងាររបស់ខ្លួនឱ្យបានច្បាស់លាស់ ដែលជាមុខងារស្នូលតាម វិស័យ និងមុខងាររងនៃមុខងារស្នូលតាមវិស័យដែលក្រសួង ស្ថាប័នទទួលបន្ទុក”។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបន្ថែម។

ចេញពីកិច្ចប្រជុំនាពេលនេះ ក្រុមការងារនឹងប្រមូលយកមតិយោបល់ជាធាតុចូល និងឯកសារពាក់ព័ន្ធ នានារបស់ក្រសួងនីមួយៗ ដើម្បីរៀបចំជារបាយការណ៍គោរពជូនថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាល ពិនិត្យ ផ្តល់អនុសាសន៍ និងសម្រេចដ៏ខ្ពង់ខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង