**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស

ចង់បង្កើតភូមថ្មី ត្រូវយល់អំពីចំណុចទាំងអស់នេះ!

ភ្នំពេញ៖ និយមន័យ ភូមិគឺជាកន្លែងប្រមូលផ្តុំដោយផ្ទះ និងគ្រួសារប្រជាពលរដ្ឋជាច្រើន។ ភូមិជា ច្រើនរួមផ្តុំគ្នាបង្កើតបានឃុំ ឬសង្កាត់មួយ។ ភូមិនីមួយៗ ត្រូវគ្រប់គ្រងដោយមេភូមិម្នាក់ អមដោយអនុប្រធានភូមិម្នាក់ និង សមាជិកភូមិម្នាក់ជាជំនួយការ។ ដោយឡែកភូមិ មិនមែនជាថ្នាក់រដ្ឋបាលដែលបានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ។ នេះបើយោងតាមសេចក្តីណែនាំ ០០៤ស.ណ.ន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦។

ស្របតាមបរិបទនឹងការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ ចំនួនប្រជាជនក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងបម្រែបម្រួលការផ្លាស់ប្តូរទីលំនៅពីតំបន់មួយទៅតំបន់មួយ ដែលទាមទារឱ្យមានការពង្រីកភូមិ ឬឈានទៅដល់ការបង្កើតភូមិថ្មីតែម្តង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។

តើការបង្កើតភូមិថ្មី ត្រូវមានលក្ខណៈវិនិច្ឆ័យអ្វីខ្លះ ផ្អែកតាមសេចក្តីណែនាំខាងលើ ការបង្កើតភូមិថ្មីនៅទីតាំងណាមួយ ត្រូវមានលំនៅដ្ឋាន និងប្រជាពលរដ្ឋយ៉ាងតិច ១៥០គ្រួសារ ដែលប្រមូលផ្តុំគ្នានៅទីតាំងមួយសមស្រប ហើយដែលលំបាកដាក់បញ្ចូលនៅក្នុងភូមិណាមួយ នៃឃុំ-សង្កាត់ជាមួយ ឬឃុំ-សង្កាត់ដែលជិតខាងជាប់គ្នា។ ចំណុចមួយទៀតការបង្កើតភូមិថ្មី គឺមិនត្រូវស្ថិតក្នុងទីតាំងដែលច្បាប់ហាមឃាត់ ត្រូវមានប្រជាពលរដ្ឋលើសពីពាក់កណ្តាលនៃភូមិដែលគ្រោងបង្កើតថ្មីនោះគាំទ្រ និងគ្មានការតវ៉ាពីភូមិ ឬឃុំ សង្កាត់ជិតខាងដែលនៅជាប់គ្នា។

បើតាមសេចក្តីណែនាំដដែល ការបង្កើតភូមិថ្មី ក៏ត្រូវមានការបំបែកភូមិដែរ ដូច្នេះការបំបែកភូមិ ត្រូវមានលក្ខណៈវិនិច្ឆ័យដូចជា ភូមិដែលស្នើបំបែកនោះ មានប្រជាពលរដ្ឋច្រើនលើសលប់ ឬពិបាកគ្រប់គ្រង ក្រោយពេលបំបែកហើយ នៅសល់ចំនួនប្រជាពលរដ្ឋសមស្របយ៉ាងហោចណាស់ ស្មើនឹងភូមិដែលបង្កើតថ្មីដែរ ត្រូវមានប្រជាពលរដ្ឋលើសពីពាក់កណ្តាលគាំទ្រ និងគ្មានការតវ៉ាពីភូមិ ឬឃុំ សង្កាត់ណាមួយជិតខាងដែលនៅជាប់គ្នា។

ក្រៅពីចំណុចដែលបានបញ្ជាក់ក្នុងលក្ខណៈវិនិច្ឆ័យខាងលើនេះ រដ្ឋបាលឃុំ សង្កាត់ដែលមានបំណងបង្កើតភូមិថ្មី ត្រូវពិនិត្យមើលចំនួនភូមិដែលត្រូវបង្កើត ឬបំបែក ប្រៀបធៀបជាមួយនឹងថវិកាចំណាយផ្នែករដ្ឋបាលទូទៅនៃមូលនិធិឃុំ សង្កាត់ ដែលបានកំណត់មិនឱ្យលើសពី ១ភាគ៣នៃមូលនិធិឃុំ សង្កាត់ នេះបើយោងតាមមាត្រា១២នៃអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០២ ស្តីពីមូលនិធិឃុំ សង្កាត់។

ក្នុងករណីមានការបង្កើតភូមិថ្មីច្រើននៅក្នុងឃុំតែមួយធ្វើឱ្យការចំណាយទៅលើប្រាក់ឧបត្ថម្ភចំពោះប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិកើនឡើង ដែលបណ្តាលឱ្យថវិកាចំណាយផ្នែករដ្ឋបាលអាចកើនឡើងលើសពី ១ភាគ៣នៃមូលនិធិឃុំ សង្កាត់។ សូមបញ្ជាក់ថា ក្នុងការបង្កើតភូមិថ្មីមួយ រដ្ឋបាលឃុំ សង្កាត់ ត្រូវចំណាយបន្ថែមសម្រាប់ប្រាក់ឧបត្ថម្ភចំពោះប្រធានភូមិ (៥៧០ ០០០រៀល) អនុប្រធានភូមិ (៤៤៥ ០០០រៀល) និងសមាជិកភូមិ(៤១៥ ០០០រៀល) សរុប ១ ៤៣០ ០០០រៀល/ខែ ឬ ១៧ ១៦០ ០០០រៀល/ឆ្នាំ។

សូមបញ្ជាក់ថា គិតមកដល់បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានរដ្ឋបាលរាជធានីចំនួន១ ខេត្តចំនួន២៤ ក្រុងចំនួន៣៣ ស្រុកចំនួន១៦៣ សង្កាត់ចំនួន២៧៤ ឃុំចំនួន១.៣៧៨ និងភូមិចំនួន ១៤.៥៨១ភូមិ៕

អត្ថបទដែលជាប់ទាក់ទង