**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានប្រកាសថា សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យសម្ព័ន្ធមិត្តតំបន់អាស៊ីរបស់ខ្លួន គឺហ្វីលីពីន ទុកសម្រាប់ប្រឆាំងកំណើននៃភាពតានតឹងដែលបង្កឡើងដោយមហាយក្សចិន។

ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានប្រកាសបើកភ្លើងខៀវដល់ការលក់សព្វាវុធ រួមមានយន្តហោះ F-16 ចំនួន២០គ្រឿង និងឧបករណ៍ពាក់ព័ន្ធដល់ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តជាប់សន្ធិសញ្ញា។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានឱ្យដឹងថា៖«ការលក់សព្វាវុធ នឹងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខនៃដៃគូយុទ្ធសាស្ត្រដែលបន្តជាកម្លាំងដ៏សំខាន់សម្រាប់ស្ថិរភាពនយោបាយ សន្តិភាព និងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។

ការលក់នេះ នឹងជំរុញសមត្ថភាពរបស់កងទ័ពអាកាសហ្វីលីពីន ដើម្បីបង្កើនការយល់ដឹងអំពីដែនសមុទ្ទ និងការការពារដែនអាកាស។ រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានព្យាយាមបង្វែរកិច្ចខិតខំប្រឹងប្រែងយោធារបស់សហរដ្ឋអាមេរិកទៅកាន់តំបន់អាស៊ី ដើម្បីឆ្លើយតបចំពោះការកើនឡើងនៃឥទ្ធិពលរបស់មហាយក្សចិន ជាពិសេសពាក់ព័ន្ធនឹងកូនកោះតៃវ៉ាន់។

ហ្វីលីពីន និង ចិន បាន ប៉ះទង្គិច គ្នា កាន់ តែ ខ្លាំង ជាច្រើន លើកច្រើនសា នៅ សមុទ្រទចិន ខាង ត្បូង។ រដ្ឋធានីប៉េកាំង បានទាមទារស្ទើរតែទាំងស្រុងនៃផ្លូវទឹកដ៏សំខាន់ ទោះបីជាមានសេចក្តីសម្រេចអន្តរជាតិថា ការអះអាងរបស់ពួកគេមិនមានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីម៉ានីលនាពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ភីត ហេសេត (Pete Hegseth) បានប្តេជ្ញារារាំងសង្គ្រាមនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្រោមការគំរាមកំហែងពីពួកកុម្មុយនិស្តចិន។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ក៏បានរំឭកឡើងវិញនូវការប្តេជ្ញាចិត្តការពារជាតិរបស់សហរដ្ឋអាមេរិក ចំពោះប្រទេសហ្វីលីពីន៕

អត្ថបទដែលជាប់ទាក់ទង