**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

សម្តេច ឃួន សុដារី៖ សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់រូប

ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន » នាព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងថា «សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សគ្រប់រូប។ កាលណាបើមនុស្សយើងមិនមានសុខភាពល្អទេ នោះគឺយើងនឹងមិនអាចធ្វើការងារអ្វីបានឡើយ។ បើទោះបីជាអាចធ្វើការងារបាន ក៏ផលិតភាព និងប្រសិទ្ធភាពការងារមិនសូវជាល្អដែរ។ ដូចពាក្យខ្មែរ តែងនិយាយលេងថា “ក្រ ក្រចុះ កុំឱ្យតែឈឺ” គឺបញ្ជាក់យ៉ាងច្បាស់អំពីតម្លៃនៃសុខភាព ដែលសំខាន់ជាងទ្រព្យសម្បត្តិ និងអ្វីៗទាំងអស់»។

សម្តេចមហារដ្ឋសភាធិការធិបតី បានបន្តថា សុខភាព ជាកត្តាចំបងនិងសំខាន់បំផុត សម្រាប់មនុស្ស។ មនុស្សគឺជាគ្រឹះសំខាន់បំផុត សម្រាប់ការកសាង និងអភិវឌ្ឍសង្គមជាតិ។ ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិចាប់ពីយុគសម័យនៃការដឹកនាំរបស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តរហូតដល់បច្ចុប្បន្ន ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបភាពស្វាហាប់ ឈ្លាសវៃ និងពោរពេញដោយថាមវន្ត បានចាត់ទុក “មូលធនមនុស្ស” ជាកត្តាអាទិភាព។ ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ មនុស្ស ជាកត្តាអាទិភាពទី ១ ក្នុងចំណោមអាទិភាពចំបង ទាំង ៥ រួមមាន “មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា” សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសឱ្យកាន់តែមានភាពជឿនលឿននិងឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០និងបន្តក្លាយខ្លួនជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចបានអំពាវនាវឱ្យមានការរួមគ្នាបង្ការទុកជាមុន ដូចពាក្យស្លោករបស់ខ្មែរ ពោលថា “ការពារប្រសើរជាងព្យាបាល”។ ក៏ប៉ុន្តែ បញ្ហាចោទជាចំបងរបស់យើងនោះ គឺយើងត្រូវសួរថា “ហេតុអ្វីបានជាជំងឺនេះមានការកើនឡើងគ្រប់ស្រទាប់វណ្ណៈ គ្រប់ទីកន្លែង?” “តើយន្តការដោះស្រាយក្នុងពេលបច្ចុប្បន្ននេះមានប្រសិទ្ធភាពកម្រិតណា?” ហើយ “តើយើងត្រូវមានដំណោះស្រាយជាប្រព័ន្ធបែបណាចំពោះជំងឺនេះ?”។ ដូច្នេះសិក្ខាសាលាថ្នាក់តំបន់នាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេស ការចែករំលែកចំណេះដឹង បទពិសោធ ការអនុវត្តល្អៗ និងការពិភាក្សា រិះរកវិធីសាស្រ្ត និងគោលនយោបាយចាំបាច់នានា ក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺមិនឆ្លងប្រកប ដោយប្រសិទ្ធភាពខ្ពស់។ សភានិងក្រសួងសុខាភិបាល ព្រមទាំងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ក្នុងការលើកកម្ពស់ចំណេះដឹង និងបន្តស្វែងរកដំណោះស្រាយមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លងនេះ៕

អត្ថបទដែលជាប់ទាក់ទង