**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026

ក្រសួងមហាផៃ្ទ បើកកិច្ចប្រជុំពិនិត្យនិងផ្ដល់យោបល់សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី០១ ខែមេសាឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន និងឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង អគ្គស្នងការរង អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំចំណុះក្រសួងមហាផ្ទៃ ជាច្រើនរូបទៀតផងដែរ។

ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន បានមានប្រសាសន៍ស្វាគមន៍ និងលើកឡើងអំពីកម្មវត្ថុនៃកិច្ចប្រជុំនេះ ព្រមទាំងបានលើកឡើងពីសារបាននៃការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា។

លោកឧត្តមសេនីយ៍ឯក មុនី វីរៈ អគ្គនាយករង នៃអគ្គនាយដ្ឋានធនធានមនុស្ស បានរាយការណ៍អំពីគោលបំណង និងដំណើរនៃការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជាគឺដើម្បីប្រមូលបទដ្ឋានគតិយុត្តិនានាដែលនៅដាច់ដោយឡែកសម្រាប់ធ្វើអនុក្រឹត្យតែមួយឱ្យស្របទៅតាមការអភិវឌ្ឍសេដកិច្ច និងសង្គម ជាពិសេសដើម្បីពង្រឹងវិន័យមន្ត្រីនគរបាលជាតិឱ្យកាន់តែប្រសើរឡើងទៀត ពីព្រោះឯកសណ្ឋាននគរបាលជាតិជាអត្តសញ្ញាណនគរជាតិយើង។

លោកបានបន្តទៀតថា ការរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះ ក៏ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងស្មារតីទទួលខុសត្រូវរបស់មន្ត្រីនគរបាលជាតិ ឱ្យឆ្លើយតបទៅនឹងការអភិវឌ្ឍសន្តិសុខក្នុងតំបន់ និងពិភពលោកក៏ដូចជាការរីកចម្រើនប្រទេសជាតិនាពេលបច្ចុប្បន្នផងដែរ។

លោកឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់បន្ថែមទៀតថា នេះក៏ជាផ្នែកមួយដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ របស់កងកម្លាំងឱ្យមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ជាងនេះទៅទៀត គឺដើម្បីពង្រឹងវិជ្ជាជីវៈ និងធ្វើទំនើបកម្មនៃកងកម្លាំងនគរបាលជាតិឱ្យស្របតាមស្ថានភាពជាក់ស្ដែង នៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្នុងយុគ្គសម័យបច្ចេកវិទ្យាឌីជីថលផងដែរ។ បន្ថែមលេីសពីនេះក៏ជាមូលដ្ឋានគតិយុត្តនៅក្នុងការអនុវត្ត ការធានាបំពេញតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលជាតិ តាមឋានានុក្រម ដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ក្នុងការជំរុញ និងការកែទម្រង់អនុវត្តធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានគោលបំណងបន្តតាមដានត្រួតពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងជំរុញឱ្យមានការសម្រួលនូវចំណុចខ្លះៗ និងបំពេញបន្ថែមនូវចំណុចខ្វះខាត ធ្វើយ៉ាងណាឱ្យអនុក្រឹត្យនេះបានល្អប្រសើរបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង