**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន

មេទ័ពជើងគោកកម្ពុជា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាម និងនាយការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ចូលជួបជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យឯកឧត្តម ង្វៀន មីញវូ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកវរសេនីយ៍ឯក ជិន វ៉ន់តឹម នាយការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ចូលជួបជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម និងលោកវរសេនីយ៍ឯក នាយការិយាល័យអនុព័ន្ធយោធាវៀតណាម ដែលបានមកជូនពរឆ្នាំថ្មីនាឱកាសនេះ ដោយបានចាត់ទុកថានេះបង្ហាញពីមនោសញ្ចេតនា ស្រឡាញ់រាប់អានគ្នា និងពង្រឹងនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងភាពជាអ្នកជិតខាងល្អ។

ឯកឧត្តម អគ្គមេបញ្ជារង មេបញ្ជាការកងទ័ពជើងគោក បានរំលឹកឡើងវិញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងដំណាក់កាលថ្មីដែលប្រទេសជាតិមាន សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងសូមចងចាំជានិច្ចនូវការលះបង់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងបុព្វហេតុរំដោះជាតិ និងនាំប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការជើងគោក បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលបានធ្វើការសហការជាមួយគ្នាយ៉ាងជិតស្និទ្ធ និងបានថ្លែងអំណរគុណបក្សរដ្ឋ កងទ័ពវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាទាំងមធ្យោបាយ សម្ភារៈ ថវិកា ជាពិសេសការជួយបណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានការរីកចម្រើន។

ក្នុងកិច្ចឆ្លើយតប ឯកឧត្តម ង្វៀន មីញវូ បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដែលបានទទួលស្វាគមន៍ដល់ប្រតិភូអគ្គរដ្ឋទូតវៀតណាម និងអនុព័ន្ធយោធាវៀតណាម ដើម្បីជូនពរឆ្នាំថ្មី និងបានសម្ដែងនូវមនោសញ្ចេតនារីករាយចំពោះការមកបំពេញបេសកកម្មការទូតនៅកម្ពុជា បានឃើញនិងស្គាល់ពីវប្បធម៌ប្រពៃណីដ៏ល្អផូផង់របស់កម្ពុជា។

ឯកឧត្តមបានជូនពរឆ្នាំថ្មីជូនចំពោះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និងសហការី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា សុភមង្គល និងសម្រេចបានជោគជ័យក្នុងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ពិសេសសូមឲ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម កាន់តែរីកចម្រើន និងស្ថិតស្ថេរអមតៈ៕

អត្ថបទដែលជាប់ទាក់ទង