**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

សហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិន និងហុងកុងចំនួន៦រូប ជុំវិញការគាបសង្កត់ឆ្លងប្រទេស និងសកម្មភាពបំផ្លាញស្វ័យភាពរបស់ហុងកុង


វ៉ាស៊ីនតោន៖ កាលថ្ងៃចន្ទទី៣១ ខែមីនា សហរដ្ឋអាម៉េរិកកាលពី បានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិន និងហុងកុងចំនួន៦រូប ជុំវិញការគាបសង្កត់ឆ្លងប្រទេស និងសកម្មភាពបំផ្លាញស្វ័យភាពរបស់ហុងកុង។ ការណ៍នេះគឺជាវិធានការក្ដៅដំបូងមួយរបស់រដ្ឋបាលត្រាំ ក្នុងការដាក់ទណ្ឌកម្មលើមហាយក្សចិន ជុំវិញការបង្រ្កាបអ្នកតស៊ូមតិលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង។

ក្រសួងការបរទេសអាម៉េរិកបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«មន្ត្រីរដ្ឋាភិបាលរដ្ឋបាលប៉េកាំង និងហុងកុងបានប្រើប្រាស់ច្បាប់សន្តិសុខជាតិរបស់ហុងកុងក្រៅទឹកដី ដើម្បីបំភិតបំភ័យ បំបិទមាត់ បំបិតសិទ្ធិ និងបៀតបៀនសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ១៩នាក់ ដែលត្រូវបានបង្ខំឱ្យភៀសខ្លួនទៅក្រៅប្រទេស រួមទាំងពលរដ្ឋអាម៉េរិកម្នាក់ និងប្រជាជនសហរដ្ឋអាម៉េរិក ៤នាក់ផ្សេងទៀត»។

ជាការឆ្លើយតប ៖«សហរដ្ឋអាម៉េរិកកំពុងដាក់ទណ្ឌកម្មបុគ្គលចំនួន ៦នាក់ដែលបានធ្វើសកម្មភាព ឬបំពានគោលនយោបាយដែលគំរាមកំហែងដល់ការបំផ្លាញបន្ថែមទៀតនូវស្វ័យភាពរបស់ទីក្រុងហុងកុង ផ្ទុយពីការប្តេជ្ញាចិត្តរបស់ចិន និងពាក់ព័ន្ធនឹងសកម្មភាពនៃការគាបសង្កត់ឆ្លងដែន»។

តាមពិតទៅ បណ្តាប្រទេសលោកខាងលិចបានរិះគន់រដ្ឋធានីប៉េកាំងចំពោះការដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងហុងកុង និងប្រើប្រាស់ច្បាប់នោះដើម្បីបង្ក្រាបសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាបិទប្រព័ន្ធផ្សព្វផ្សាយសេរី និងក្រុមសង្គមស៊ីវិលផងដែរ។ យ៉ាងណា អាជ្ញាធរចិន និងហុងកុងបានលើកឡើងថា ច្បាប់ដែលដាក់ទណ្ឌកម្មលើការវិទ្ធង្សនា ការគប់គិត ជាមួយកងកម្លាំងបរទេស និងអំពើភេរវកម្ម ដោយជាប់ពន្ធនាគាររហូតដល់មួយជីវិត បាននាំមកនូវស្ថិរភាពដល់ទឹកដីដែលគ្រប់គ្រងដោយចិន បន្ទាប់ពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំក្នុងឆ្នាំ ២០១៩។

ទណ្ឌកម្មដែលបានប្រកាសកាលពីថ្ងៃចន្ទបានបង្កកទ្រព្យសម្បត្តិរបស់បុគ្គលទាំងនោះនៅក្នុងសហរដ្ឋអាម៉េរិក រួមទាំងលោក ដុង ជីងវៃ (Dong Jingwei) អតីតមន្ត្រីជាន់ខ្ពស់នៅទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស៊ីវិលដ៏សំខាន់របស់ប្រទេសចិនផងដែរ ដោយឥឡូវនេះ លោកជានាយកការិយាល័យរបស់រដ្ឋធានីប៉េកាំងសម្រាប់ការការពារសន្តិសុខជាតិនៅហុងកុង។

គួរជម្រាបថា លោក ដុង ពីមុនគឺជាអ្នកចាប់ចារកម្មកំពូលរបស់ប្រទេសចិនដែលមានការត្រួតពិនិត្យការប្រឆាំងការស៊ើបការណ៍សម្ងាត់៕

អត្ថបទដែលជាប់ទាក់ទង