**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា

អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ

ភ្នំពេញ៖ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងជាប្រធានអនុគណៈកម្មការរៀបចំសោភណភាព និងអភិវឌ្ឍន៍ នៃគណៈកម្មការ រៀបចំសង្ក្រាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មី ព្រមទាំងមន្ទីរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងបានចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលរដ្ឋបាលខេត្តកណ្តាល គ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។

លោក តាំង ម៉េងលាន បានជំរុញដល់ក្រុមការងារគ្រប់ផ្នែក ត្រូវពន្លឿនការរៀបចំតុបតែងភ្លើងលម្អ រុំ និងចងអំពូលតាមដើមឈើ នៅទីតាំងប្រារព្ធពិធីផ្សេងៗ និងនៅសាលាខេត្ត ឲ្យមានសុភ័ណភាពស្រស់កុំព្រម ក្រុមការងារក៏ត្រូវគិតគូរយកចិត្តទុកដាក់ក្នុងការរៀបចំផ្គត់ផ្គង់អគ្គិសនី ម៉ាស៊ីនភ្លើង កង្ហារក្នុងកម្មវិធីនានាផងដែរ។

បន្ថែមពីលើនេះ លោកអភិបាលរងខេត្ត ក៏បានក្រើនរំលឹក ដល់ក្រុមការងារត្រូវត្រៀមជួយសម្របសម្រួលបណ្តាញអគ្គិសនី តភ្ជាប់នៅតាមទីតាំងតុបតែង និងទីតាំងកម្សាន្តក្នុងពិធីសង្ក្រាន្ត ដោយឡែកសម្រាប់រដ្ឋបាលក្រុង-ស្រុកក៏ត្រូវតែយកចិត្តទុកដាក់ក្នុងការរៀបចំធ្វើក្លោងទ្វារកាត់ទទឹងផ្លូវ និងដាក់ផ្លាកប៉ាណូទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី នៅតាមក្រុង-ស្រុករៀងៗខ្លួន។

ជាមួយគ្នាផងដែរអាជ្ញាធរខេត្ត ក៏សូមសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សូមចូលរួមតុបតែងលម្អនៅតាមលំនៅដ្ឋាន និងនៅតាមដងផ្លូវមុខផ្ទះរបស់ខ្លួនឲ្យបានស្អាត កុំចោលសំរាមពាសវាសកាលត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ មានអនាម័យបរិស្ថានល្អ ដើម្បីទទួលបាននូវសេរីសួស្ដីឆ្នាំថ្មីទាំងអស់គ្នា។ នៅពេលដែលដើរលេងកម្សាន្តសូមមេត្តាទុកដាក់សំរាមអោយបានត្រឹមត្រូវ និងថែរក្សាអនាម័យសណ្ដាប់ធ្នាប់សារធារណៈទាំងអស់គ្នា។ ជាពិសេសសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរដោយប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកក្នុងនាមខ្មែរតែមួយ ពេលចតយានយន្តតាមផ្ទះ ឬតាមដងផ្លូវសូមចត់ឲ្យមានសណ្ដាប់ធ្នាប់ ចៀសវាងកុំបង្កការកកស្ទះចរាចរណ៍ដល់អ្នកដទៃ។

សូមបញ្ជាក់ថា បើគិតចាប់ពីថ្ងៃរៀបចំដំបូង មកទល់ពេលនេះ អាជ្ញាធរខេត្តកណ្ដាល កំពុងតែមមាញឹកក្នុងការរៀបចំនៅក្លោងទ្វារសង្ក្រាន្តឆ្នាំថ្មី ហើយក៏មានការតុបតែងគ្រឿងលម្អផ្សេងៗ មានដូចជា រូបថ្នាក់ដឹកនាំ រូបភាពបង្ហាញពីសមិទ្ធផលធំៗរបស់ខេត្ត ភ្លើងពណ៌ចម្រុះ ការតាំងឧបករណ៍នេសាទបុរាណខ្មែរជាដើមតាមដងផ្លូវ ដើម្បីឱ្យមានសោភ័ណ្ឌភាពស្រស់បំព្រង។ ក្នុងពិធីសង្ក្រាន្តខេត្តកណ្ដាលនៅក្រុងតាខ្មៅឆ្នាំនេះ រដ្ឋបាលខេត្តកណ្ដាល ក៏បានរៀបចំសង់ពិព័រណ៍ទំនិញជាច្រើនមុខការ ការប្រគុំតន្ត្រីសម័យ ការលេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ត ការបាញ់ទឹក បាញ់កាំស្រួច និងកម្មវិធីសប្បាយៗជាច្រើនទៀត ៕

អត្ថបទដែលជាប់ទាក់ទង