**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ក្រសួងសុខាភិបាល និងសេវាសុខភាពប្រជាជនអាម៉េរិកលុបចោលជំនួយរបស់សហព័ន្ធប្រហែល១២ពាន់លានដុល្លារដល់រដ្ឋនានា ដែលត្រូវបានបែងចែកក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩

វ៉ាស៊ីនតោន៖ បើតាមនាយកដ្ឋានសហព័ន្ធ និងមន្ត្រីរដ្ឋកាលពីថ្ងៃពុធទី២៦ មីនា បានឱ្យដឹងថា ក្រសួងសុខាភិបាល និងសេវាសុខភាពប្រជាជនអាម៉េរិក (HHS) បានលុបចោលជំនួយរបស់សហព័ន្ធប្រហែល១២ពាន់លានដុល្លារដល់រដ្ឋនានា ដែលត្រូវបានបែងចែកក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។

សមាជិកសភា និងបណ្តាអភិបាលរដ្ឋបានរិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការនេះ ដោយពួកគេអះអាងថា ជំនួយទាំងនេះត្រូវបានប្រើប្រាស់ដើម្បីតាមដាន បង្ការ និងគ្រប់គ្រងជំងឺឆ្លង រួមទាំងជំងឺកញ្ជ្រឹល និងជំងឺគ្រុនផ្តាសាយបក្សី ក៏ដូចជាតាមដានសេវាសុខភាពផ្លូវចិត្ត និងមូលនិធិព្យាបាលផ្សេងៗ។

ជាមួយគ្នា អ្នកនាំពាក្យនាយកដ្ឋានសុខភាពសាធារណៈនៃទីក្រុងលូបប៊ុក (Lubbock) លោកស្រី ខាធ័រីន វ៉ែលស៍ លើកឡើងថា មន្ត្រីសុខាភិបាលសាធារណៈនៅទីក្រុងលូបប៊ុក នៃរដ្ឋតិចសាស់ បានទទួលបញ្ជាឱ្យឈប់ពីការងារ ដែលគាំទ្រដោយជំនួយចំនួន៣ ជុំវិញការជួយផ្តល់មូលនិធិដល់ការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកញ្ជ្រឹលនៅទីនោះ។ HHS លើកឡើងថា មូលនិធិត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការធ្វើតេស្តជំងឺកូវីដ-១៩ (COVID-19) ការចាក់វ៉ាក់សាំង និងការឆ្លើយតបចំពោះជំងឺរាតត្បាតផ្សេងៗទៀត។

យ៉ាងណា HHS បានបន្ថែមថា៖«ជំងឺរាតត្បាតកូវីដ-១៩ បានបញ្ចប់ហើយ ដូច្នេះ HHS នឹងមិនខ្ជះខ្ជាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតនេះតទៅទៀតទេ»។

សមាជិកព្រឹទ្ធសភាអាម៉េរិក លោកស្រី ផាតធី ម៊ួររ៉េ លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាល ដូណាល់ ត្រាំ បានបញ្ចប់ការផ្ដល់មូលនិធិជាង១១ពាន់លានដុល្លារ ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លង និងប្រហែល ១ពាន់លានដុល្លារ ដោយរដ្ឋបាលសេវាសុខភាពផ្លូវចិត្ត។

ជាងនេះ លោកស្រី ម៊ួររ៉េបានលើកឡើងថា៖«ការដកហូតថវិកាដែលសភាបានផ្តល់ដោយឥតគិតពិចារណាបែបនេះនឹងធ្វើឱ្យខូចសមត្ថភាពរដ្ឋរបស់យើង ក្នុងការការពារគ្រួសារពីជំងឺឆ្លងដូចជាជំងឺកញ្ជ្រឹល និងជំងឺគ្រុនផ្តាសាយបក្សី និងការជួយមនុស្សឱ្យទទួលបានការថែទាំសុខភាពផ្លូវចិត្ត និងការព្យាបាលដែលពួកគេត្រូវការ»។

អភិបាលក្រុងញូវយ៉ក លោកស្រី ខាធី ហូឆុល លើកឡើងថា រដ្ឋបាលត្រាំ ក៏បានជូនដំណឹងដល់ការិយាល័យរបស់លោកស្រីដែរ ដោយរដ្ឋមានបំណងកាត់បន្ថយថវិកាជាង ៣០០លានដុល្លារសម្រាប់ក្រសួងសុខាភិបាល ការិយាល័យជំនួយ និងសេវាកម្មរដ្ឋ និងការិយាល័យសុខភាពផ្លូវចិត្ត។ យ៉ាងណា លោកស្រី បានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងរបស់សហព័ន្ធក្នុងការដកហូតមូលនិធិទាំងនេះ។

គួរបញ្ជាក់ថា ចាប់តាំងពីការចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក ត្រាំ បានព្យាយាមកាត់បន្ថយការចំណាយ និងរុះរើកម្មវិធីសំខាន់ៗជាច្រើន និងភ្នាក់ងារមួយចំនួនក្នុងការទប់ស្កាត់ការចំណាយខ្ជះខ្ជាយឥតប្រយោជន៍។ ជាក់ស្តែង កម្មវិធីជាច្រើនត្រូវបានលុបចេញ ខណៈបុគ្គលិកសហព័ន្ធរាប់ម៉ឺននាក់ បាត់បង់ការងារធ្វើ៕

អត្ថបទដែលជាប់ទាក់ទង