សម្តេចធិបតី៖ រាជរដ្ឋាភិបាល តែងយកចិត្តទុកដាក់ និងសេរីភាពក្នុងជំនឿសាសនា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ និងសេរីភាពក្នុងជំនឿសាសនា។
ក្នុងឱកាសអញ្ជើញពិសាអាហារស្រាយបួសជាមួយ បងប្អូន ខ្មែរ-ឥស្លាមនៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចសប្បាយរីករាយដែលបានចូលរួមពិធីពិសាអាហារ ស្រាយ បួសខែរ៉ាម៉ាឌន ជាមួយ បងប្អូន ខ្មែរ-ឥស្លាម។
សម្តេចធិបតីបន្ថែមថា ប្រទសកម្ពុជា គ្មានការបៀតបៀន និងជម្លោះសាសនាឡើយ។ កម្ពុជាមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា៕

