**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”

 លោក វីនស្តុន ភីតទ័រ អះអាងថា ទំនាក់ទំនងរបស់នូវែលហ្សេឡង់ជាមួយសហរដ្ឋអាម៉េរិក គឺស្ថិតនៅជំហរដ៏រឹងមាំ

វែលលីងតុន៖ រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់ លោក វីនស្តុន ភីតទ័រ បានអះអាងថា ទំនាក់ទំនងរបស់នូវែលហ្សេឡង់ជាមួយសហរដ្ឋអាម៉េរិក គឺស្ថិតនៅជំហរដ៏រឹងមាំ។

ការណ៍នេះផងដែរកើតឡើងបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់ បានជួបជាមួយរដ្ឋមន្រ្តីការទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ, ប្រឹក្សាសន្តិសុខជាតិលោក ម៉ៃ វ៉ាល់ស៍, ប្រធានការិយាល័យជំនួយការបរទេសសហរដ្ឋអាម៉េរិក, ក្រុមតំណាងរដ្ឋបាលត្រាំ និងតំណាងសភាផ្សេងៗទៀត។

ជាក់ស្តែង លោក ភីតទ័រ បានសង្កត់ធ្ងន់ថា៖«យើងបានយល់ព្រមជាមួយសហរដ្ឋអាម៉េរិកយើងគួរតែបន្តធ្វើការរួមគ្នាសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិកសេរី បើកចំហ និងវិបុលភាព។ទាំងនេះរួមបញ្ចូលភាពរុងរឿង និងស្ថិរភាពនៃកោះប៉ាស៊ីហ្វិក ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចដែលមានតុល្យភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើលម្ហដែនសមុទ្ទ និងបច្ចេកវិទ្យា»។

សូមជម្រាបថា នូវែលហ្សេឡង់ គឺជាមិត្តជិតស្និទ្ធរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែមិនមែនជាសម្ព័ន្ធមិត្តផ្លូវការនោះទេ ខណៈប្រទេសទាំងពីរបានធ្វើការរួមគ្នានៅប៉ាស៊ីហ្វិក ដើម្បីទប់ឥទ្ធិពលចិនដែលកំពុងកើនឡើងខ្លាំង។ យ៉ាងណា សមាជិកសភាមួយចំនួនរបស់នូវេលហ្សេឡង់នៅមិនទាន់បាត់ក្ដៅស្លឹកចៀកលើការផ្លាស់ប្ដូររបស់រដ្ឋបាលត្រាំនៅឡើយទេ ជុំវិញការផ្អាកជំនួយសម្រាប់តំបន់ប៉ាស៊ីហ្វិក។

អត្ថបទដែលជាប់ទាក់ទង