**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា

ឯកឧត្តម ម៉េង ហុង៖ សមាជិក ប.ស.ស. អាចស្នើសុំទូទាត់តាវកាលិកផ្នែកថែទាំសុខភាព តាមរយៈកម្មវិធីទូរស័ព្ទដៃ NSSF member បានចាប់ពីថ្ងៃនេះតទៅ

ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចប្រកាសដាក់ដំណើការ នៃការស្នើសុំទូទាត់តាវកាលិកផ្នែកថែទាំសុខភាពតាមប្រព័ន្ធអនឡាញ ដែលសមាជិក ប.ស.ស. គ្រប់រូប អាចស្នើសុំទាមទារប្រាក់ឧបត្ថម្ភរបស់ខ្លួនលើផ្នែកថែទាំសុខភាពដែលរួមមានៈ ប្រាក់បំណាច់ប្រចាំថ្ងៃ៧០% ក្នុងអំឡុងពេលសម្រាកមាតុភាព សម្រាកព្យាបាលជំងឺ និងសង្រ្គោះបន្ទាន់ បានតាមរយៈកម្មវិធីទូរស័ព្ទដៃ NSSF member app ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នេះតទៅ។

ការប្រកាសឡើងនេះ ក្នុងឱកាសដែលឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីត្រួតពិនិត្យ និងដោះស្រាយលើបញ្ហាប្រឈមរបស់នាយកដ្ឋានជំនាញ និងគ្រប់សាខា ប.ស.ស. ទូទាំងប្រទេស ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្នាក់ការកណ្ដាល និងតាមបណ្ដាសាខាខេត្ត-ខណ្ឌ ដោយផ្ទាល់ និងតាមរយៈ Zoom meeting សរុបប្រមាណជា ៤០០រូប នៅសាលប្រជុំមេត្តា ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។

ក្នុងឱកាសជាមួយគ្នា ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានជំរុញដល់សមាជិក ប.ស.ស. ទាំងអស់ព្យាយាមប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មីដែលបានដាក់ចេញ និងគ្រប់អង្គភាពក្រោមឱវាទ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបង្កើន និងពង្រីកបន្ថែមចំពោះការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា ដើម្បីអាចសម្រួលដល់កម្លាំងនៃធនធានមនុស្ស និងបង្កជាលក្ខណៈងាយស្រួល ឆាប់រហ័សដល់សមាជិក ប.ស.ស. ក៏ដូចជាប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនផ្ទាល់ផងដែរ។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានផ្តល់អនុសាសន៍លើកទឹកចិត្ត និងណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក ក្រោមឱវាទទាំងអស់ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តការងារឱ្យកាន់ ឆាប់រហ័សទាន់ពេលវេលា ប្រកបដោយទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងភាពទន់ភ្លន់ ម៉ឺងមាត់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ លើការផ្ដល់សេវាដល់សមាជិក ប.ស.ស. គ្រប់ៗរូប ៕

អត្ថបទដែលជាប់ទាក់ទង