**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ

រដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ រៀបចំព្រឹត្តិការណ៍រត់ឆ្លងដែនមិត្តភាព កម្ពុជា-ថៃ ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២

ភ្នំពេញ៖ ខេត្តជាប់ព្រំដែនបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ បានរៀបចំព្រឹត្តិការណ៍ រត់ឆ្លងដែនមិត្តភាពថៃ-កម្ពុជា (Two Kingdoms Run) ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។

ព្រឹត្តិការណ៍ រត់ឆ្លងដែនមិត្តភាពថៃ-កម្ពុជា ក៏មានការចូលរួមពី ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ និងឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា មានការចូលរួមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងខេត្តអភិបាលខេត្តស្រះកែវ ក្នុងនោះក៏មានការចូលរួមរត់ពីអត្តពលិក កម្ពុជា-ថៃ ដែលបានចូលរួមរាប់រយនាក់ផងដែរ។

ព្រឹត្តិការណ៍ នេះចាប់ផ្តេីមចេញដំណេីរពីមុខ ច្រកស្ទឹងបត់ ឆ្លងស្ពាននៃប្រទេសទាំង២ ទៅកាន់ទីតាំងប្រារព្ធពិធីក្នុងទឹកដីព្រះរាជណាចក្រថៃ មានប្រវែងប្រមាណ៦គីឡូម៉ែត្រ ដែលធ្វេីនៅព្រឹកប្រលឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៥។

ឯកឧត្តម ហ៊ុន សារឿន ឯករាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ក៏បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការនេះឡេីង ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២ កម្ពុជា-ថៃ បង្ហាញពីសក្ខីភាពមួយដ៏ច្បាស់លាស់ អំពីភាពជិតស្និទ្ធ រឹងមាំ នៃទំនាក់ទំនងប្រទេសទាំងពីរ។

ឯកឧត្ដម ក៏បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការកែទម្រង់ស៊ីជម្រៅបន្ថែមទៀតរវាងទំនាក់ទំនងនៃប្រទេសទាំង២ លើគ្រប់វិស័យ ជាពិសេសទំនាក់ទំនងរវាងបងប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ការចូលរួមចំណែកក្នុងការជំរុញរក្សាសន្តិភាព ការអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែន។

តាមរយៈនៃការរៀបចំព្រឹត្តិការណ៍រត់ឆ្លងដែននៃប្រទេសទាំងពីរភាគីកម្ពុជា-ថៃ ភាគីទាំង២ ក៏បានប្ដេជ្ញា បន្តពង្រឹង ថែរក្សានូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ រួមគ្នាការទប់ស្កាត់រាល់ៗបទល្មើស ផ្សេងៗ តាមព្រំដែន ដោយរក្សាបាននូវព្រំដែនសន្តិភាពពិសេសទប់ស្កាត់នូវការចរាចរគ្រឿងញៀន នៅតាមព្រំដែនទាំង២ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង