សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពចំពោះការស្នើសុំឱ្យធ្វើបច្ចុប្បន្នភាព ចំពោះគោរមវន្តឧកញ៉ា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពចំពោះការស្នើសុំឱ្យធ្វើបច្ចុប្បន្នភាព ចំពោះគោរមវន្តឧកញ៉ា ដោយ សារតែកន្លងមកមានបុគ្គលដែលមានងារជាឧកញ៉ាមួយចំនួនបានប្រព្រឹត្តខុសនឹងច្បាប់រដ្ឋ និងបុគ្គលខ្លះបានស្ម័គ្រចិត្តលាលែងតំណែងជាឧកញ៉ាជាដើម។
ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី១៤ មីនានេះ សម្ដេចធិបតី បានមានប្រសាសន៍ថា តាំងតែពីដើមអាណត្តិ សម្ដេចតែងតែលើកឡើងនៅតាមវេទិកានានារួចហើយ គឺខ្ញុំចង់ឱ្យវិស័យឯកជន គឺជាអ្នកជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវ ជាមួយរាជរដ្ឋាភិបាល។
សម្ដេចមហាបវរធិបតី បានបានស្នើដល់គ្រប់វិស័យទាំងអស់ ទាំងរដ្ឋ និងឯកជនបង្កើនការផ្សព្វផ្សាយពីឱកាសល្អ នៃការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ សម្ដេចធិបតីបន្ថែមថា រដ្ឋត្រៀមខ្លួនជានិច្ចនៅក្នុងការជួយដល់វិស័យនានា ជាពិសេសដៃគូឯកជន ៕

