ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ(ថ្មី)ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញអមដំណើរឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ(ថ្មី)ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃថ្មី ក្រោមអធិបតីភាពឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិ នៃ គ.វ.រ នៅសាលាភូមិន្ទរដ្ឋបាល។
កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក តំណាំងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងវិស័យមហាផ្ទៃ ព្រមទាំងមន្រ្តីជំនាញជាច្រើនរូប៕

