**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង

ពីអ្នកប្រើប្រាស់ទៅជាអ្នកជួញដូរគ្រឿងញៀន ស្រ្តីជិតរួចទោសម្នាក់ លាតត្រដាងជីវិតផ្ទាល់ខ្លួន ដើម្បីជួយសង្គម!

ភ្នំពេញ៖ ផ្ដើមចេញពីការចង់សាក ចង់ដឹង ចង់ភ្លក់ និងការអូសទាញពីមិត្តភក្ដិ ស្រ្តីមានស្រុកកំណើតនៅខេត្តកំពង់ធំមួយរូបបានផុងខ្លួនក្លាយជាអ្នកសេពគ្រឿងញៀនដកខ្លួនលែងបាន រហូតទីបំផុតក្លាយជាអ្នកចែកចាយគ្រឿងញៀនតែម្ដង។ និយាយទាំងអារម្មណ៍ក្ដុកក្ដួល ស្រ្តីព្រាត់កូនរូបនេះ បានរៀបរាប់ប្រាប់មន្រ្តីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផៃ្ទកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចសម្ភាសនៅបណ្ណាល័យពន្ធនាគាររាជធានីភ្នំពេញ (PJ) អំពីរបត់ជីវិតប្រកបដោយវិប្បដិសារី តាំងពីខ្លួននៅជាប្រពន្ធ ជាម្ដាយ និងជាកូនល្អ ដែលខំប្រឹងធ្វើការរកលុយចិញ្ចឹមកូន ចិញ្ចឹមឪពុកម្ដាយ រហូតក្លាយជាអ្នកទោស។

មានមាឌធំល្មម សមជាបុរស ស្រ្តីវ័យប្រមាណជាង២០ឆ្នាំរូបនេះ បានរម្លឹកថា ខ្លួនបានរាប់អានមិត្តភក្ដិដែលប្រើប្រាស់គ្រឿងញៀន និងបានចាញ់បោកការលួងលោមរបស់មិត្តភក្ដិ ធ្វើឱ្យផុងខ្លួនសេពគ្រឿងញៀនដកខ្លួនលែងរួច មិនត្រឹមតែប៉ុណ្ណោះក៏បានវិវត្តខ្លួនទៅជាអ្នកជួញដូរគ្រឿងអស់រយៈពេល១ឆ្នាំទៀត ទម្រាំសមត្ថកិច្ចឃាត់ខ្លួន។ និយាយទាំងអួលដើមក៏ ស្រ្តីរូបនោះ បានបន្តថា បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រឿងដំបូងដែលនឹកឃើញនោះ គឺកូនទាំង២នាក់ ប្ដី និងម្ដាយឪពុកជាទីស្រឡាញ់ ដែលតែងតែណែនាំ ទូន្មាន ប្រៀនប្រដៅឱ្យខ្លួនបញ្ឈប់សកម្មភាពសេពគ្រឿងញៀន ប៉ុន្តែខ្លួននៅតែមិនស្ដាប់ បែរជានៅតែប្រព្រឹត្ត ទាំងខ្លួនដឹងច្បាស់ថាមិនរួចខ្លួនពីសំណាញ់ច្បាប់។ បន្ទាប់ពីត្រូវបានតុលាការចេញសាលក្រមឱ្យជាប់ទោស២ឆ្នាំ ខ្លួននាងផ្ទាល់ក៏ចាប់ផ្ដើមភ្ញាក់ខ្លួននិងស្ដាយក្រោយកាន់តែខ្លាំងពីទង្វើដែលបានប្រព្រឹត្ត និងការមិនស្ដាប់បង្គាប់គ្រួសារ។

និយាយទាំងញ័រដៃផង ក្ដាប់ដៃផង នាងបានបន្ថែមទៀតថា ពេលបញ្ជូនមកដល់ពន្ធនាគារ ដំបូងនាងមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំង ប៉ុន្តែមានមន្រ្តីពន្ធនាគារជួយអប់រំ ណែនាំ និងលើកទឹកចិត្តជាបន្តបន្ទាប់។ នាងបន្ថែមថា«ក្រោយពីបានទទួលបានការអប់រំពីអ្នកស្រី [មន្រ្តីពន្ធនាគារ] ខ្ញុំចាប់ផ្ដើមដឹងខ្លួន និងនឹកដល់អ្នកដែលខ្ញុំបានលក់គ្រឿងញៀន ខ្ញុំពិតជាសោកស្ដាកណាស់។ ដោយសារតែគ្រឿងញៀនបានធ្វើឱ្យខ្ញុំឃ្លាតឆ្ងាយពីក្រុមគ្រួសារ ពីកូន ប្ដី ជាពិសេសកំហុសដែលធ្ងន់បំផុតខ្ញុំបានចូលរួមអូសទាញដល់អ្នកដទៃទៀតឱ្យប្រើប្រាស់គ្រឿងញៀនដូចខ្ញុំដែរ។ នេះជាវិប្បដិសារីដែលខ្ញុំមិនអាចបំភ្លេច»។

តាមរយៈបទសម្ភាសជាមួយក្រុមការងារ នាងបានបង្ហាញក្ដីសង្ឃឹមថា«ការចែករំលែកនេះ សូមជាបទពិសោធន៍ទៅដល់ប្អូនៗ បងៗ ដែលកំពុង និងចាប់ផ្ដើមជួញដូរ និងប្រើប្រាស់គ្រឿងញៀនកុំយកគំរូតាមខ្ញុំ និងបញ្ឈប់សកម្មភាពទាំងនោះជាបន្ទាន់ បើមិនចង់ព្រាត់ប្រាស់គ្រួសារដូចខ្ញុំ គឺត្រូវកែប្រែខ្លួនបន្តិចម្ដងៗតាមរយៈការចូលរួមធ្វើសកម្មភាពល្អដែលសង្គមទទួលស្គាល់ កុំចង់សាក ចង់ដឹងដូចខ្ញុំអី វាមិនចំណេញដល់ខ្លួនទេ វាមានតែបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិតែប៉ុណ្ណោះ»។

«ឥឡូវនេះខ្ញុំបានផ្ដាច់គ្រឿងញៀនបានហើយ! ហើយខ្ញុំក៏នៅរង់ចាំតែ១៧ថ្ងៃទៀតប៉ុណ្ណោះ ខ្ញុំបានជួបក្រុមគ្រួសារ ជួបកូនខ្ញុំហើយ!»។ ភ្ជាប់នឹងការទទួលដំណឹងដ៏រីករាយនេះ នាងបានអះអាងយ៉ាងជឿជាក់ថា« ខ្ញុំសន្យាថាពេលចេញទៅវិញនឹងរកការងារស្របច្បាប់ធ្វើមិនប្រព្រឹត្តខ្លួនតាមកន្លងចាស់នោះទេ…»៕

អត្ថបទដែលជាប់ទាក់ទង