**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.

ឥណ្ឌូណេស៊ី-វៀតណាម ព្រមព្រៀងគ្នា ដំឡើងកម្រិតទំនាក់ទំនងទៅជាភាពជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

ហ្សាការតា៖ ឥណ្ឌូណេស៊ី និងវៀតណាម កាលពីថ្ងៃចន្ទទី១០មីនា បានព្រមព្រៀងគ្នា ដំឡើងកម្រិតទំនាក់ទំនងទៅជាភាពជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈមេដឹកនាំនៃប្រទេសបងធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ទាំង២ បានជួបប្រជុំគ្នានៅរដ្ឋធានីហ្សាការតា ដើម្បីប្រារព្ធខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត។

អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម លោក តូ ឡាំ បានជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាតូ នៅរដ្ឋធានីហ្សាការតា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពារជាតិ។ លោក ប្រាបូវ៉ូ ប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា៖«ពួកយើងបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំថា ពួកយើងចង់បង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់យើង។ យើងចង់ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់យើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ។ យើង​ពិត​ជា​ចង់​ពង្រឹង និង​សហការ​លើ​ស្ទើរតែគ្រប់​វិស័យ​​ទាំង​អស់»។

លោក ប្រាបូវ៉ូ ក៏នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ច ហើយលោកបង្ហាញក្ដីសង្ឃឹមថា សភាឥណ្ឌូណេស៊ីនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះនៅខែក្រោយ។

យ៉ាងណា ឥណ្ឌូណេស៊ី និងវៀតណាម បានទាមទារតំបន់ជម្លោះសមុទ្ទចិនខាងត្បូង ហើយនាវារបស់ប្រទេសទាំងពីរ បានជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចដ៏កម្រ។ រដ្ឋធានីហ្សាការតា បានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមក្នុងឆ្នាំ២០១៩ បន្ទាប់ពីបានចោទប្រកាន់ឆ្មាំសមុទ្ទវៀតណាមថា បានបុកនាវារបស់ខ្លួន ដើម្បីរារាំងការស្ទាក់ចាប់ទូកនេសាទខុសច្បាប់។ ឥណ្ឌូណេស៊ី ជាប្រទេសប្រជុំកោះធំជាងគេលើពិភពលោក ចង់បញ្ឈប់ទូកនេសាទខុសច្បាប់ក្នុងទឹកដីរបស់ខ្លួន ដោយចំណាយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕

អត្ថបទដែលជាប់ទាក់ទង