**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam

មេដឹកនាំ​ស៊ីរី​ អំពាវនាវ​ឲ្យមានការរួបរួមជាតិ និងរក្សាសន្តិភាព ចំ​ពេល​មាន​អំពើ​ហិង្សា​ដ៏​សាហាវ​បំផុត​មួយ​មិន​ធ្លាប់​មាន ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​

ដាម៉ាស៖​ មេដឹកនាំ​ស៊ីរី​ លោក Ahmed Sharaa នៅថ្ងៃអាទិត្យនេះ​ បាន​អំពាវនាវ​ឲ្យមានការរួបរួមជាតិ និងរក្សាសន្តិភាព ចំ​ពេល​មាន​អំពើ​ហិង្សា​ដ៏​សាហាវ​បំផុត​មួយ​មិន​ធ្លាប់​មាន ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​នៃ​ជម្លោះ​ស៊ីរី។ នេះ​បើ​តាម​យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥។

ក្នុង​វីដេអូ​ដែល​បាន​ថត​នៅ​វិហារ​ឥស្លាម​មួយ ​ក្នុង​ទីក្រុង​ដាម៉ាស ​ប្រធានាធិបតី​បណ្ដោះអាសន្នស៊ីរី លោក Sharaa បាន​អំពាវនាវ​ឲ្យ​មាន​ការ​រួបរួម​ជាតិ និងរក្សា​សន្តិភាព​ក្នុង​សង្គម ដោយ​សង្កត់ធ្ងន់​ថា ប្រជាជន​ស៊ីរី​អាច​រស់នៅ​ជាមួយ​គ្នា​បាន ព្រមទាំងបានអះអាងថា ស្ថានភាព​បច្ចុប្បន្ន​នេះ​ គឺ​ជាអ្វីដែលបានព្យារណ៍ទុកមុនស្រាប់ទៅហើយ។ ​

គួរបញ្ជាក់ អំពើ​ហិង្សា​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​រាប់រយ​នាក់ ហើយ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អ្នក​ស្មោះត្រង់ ​នឹង​អតីត​ប្រធានាធិបតី Bashar al-Assad ដែល​ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែង និង​កងកម្លាំង​ដែល​គាំទ្រ​មេដឹកនាំ​ឥស្លាម​និយម​ថ្មី​របស់​ប្រទេស។

ការ​ប៉ះទង្គិច​គ្នា​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល ៤ថ្ងៃ​មក​ហើយ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ដែល​ជា​មូលដ្ឋាន​សំខាន់​របស់​លោក Assad បាន​សម្លាប់​មនុស្ស​ជាង ១,០០០នាក់​ហើយ ដែលភាគច្រើន​ជា​ជនស៊ីវិល។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុម​ឃ្លាំមើល​សង្គ្រាម។

ប្រភព​សន្តិសុខ​ស៊ីរី​បាន​ឲ្យ​ដឹង​ថា កងកម្លាំង​រដ្ឋាភិបាល​កំពុង​បន្ត​ប្រតិបត្តិការ​តាម​ប្រមាញ់​ក្រុម​ឧទ្ទាម​គាំទ្រ​លោក Assad ប្រមាណ ៥,០០០ នាក់​ដែល​កំពុង​លាក់ខ្លួន​នៅ​តំបន់​ភ្នំ បើទោះបីជា​ស្ថានការណ៍​ប្រយុទ្ធ​បាន​ធូរស្រាល​ខ្លះ​នៅ​ជុំវិញ​ទីក្រុង Latakia, Jabla, និង Baniyas ក៏ដោយ។

អត្ថបទដែលជាប់ទាក់ទង