**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ

ចិន ទិតៀនអាមេរិកថា មិនមានឥរិយាបថ​ ជា​មហាអំណាចទាល់តែសោះ

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី លើកឡើងនៅថ្ងៃសុក្រទី៧ មីនាថា ប្រសិនបើប្រទេសធំៗមានផ្នត់គំនិតថា ខ្លួនអាចធ្វើអ្វីក៏បាននោះ វានឹងធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់ពិភពលោកយ៉ាងធ្ងន់ធ្ងរ ហើយច្បាប់ព្រៃនឹងលេចឡើង ដោយប្រទេសតូចៗ និងទន់ខ្សោយទទួលរងនូវការឈឺចាប់ខ្លាំង។ លោក វ៉ាង ក៏បានទិតៀនអាម៉េរិកថា មិនមានឥរិយាបថ​ជា​មហាអំណាចទាល់តែសោះ។

លោក វ៉ាង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖«មហាអំណាច​គួរ​តែ​មានការទទួល​ខុស​ត្រូវ​អន្តរជាតិ និង​បំពេញ​ការ​សន្យា​ជា​សាកល​របស់​ខ្លួន»។ លោកលើកឡើងបែបនេះ ជាការឆ្លើយតបទៅនឹងសំណួរស្តីពីការចាកចេញរបស់សហរដ្ឋអាម៉េរិកពី​ស្ថាប័នអន្តរជាតិជាច្រើន ​ដូចជា​អង្គការ​សុខភាព​ពិភពលោក និង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ។

បន្ថែមពីនោះ លោក វ៉ាង បាននិយាយថា៖«ជាដំបូង និងសំខាន់បំផុត មូលដ្ឋានគ្រឹះនៃសមភាពអធិបតេយ្យភាព ត្រូវតែត្រូវបានបង្កើតឡើងនៅលើឆន្ទៈស្មើគ្នានៃសហគមន៍អន្តរជាតិ។ យើងមិនអាចអនុញ្ញាតឱ្យអ្នកខ្លាំងគ្រប់គ្រង និងសម្រេចចិត្តអ្វីគ្រប់យ៉ាង ដោយផ្អែកលើអំណាចរបស់ពួកគេនោះទេ»។ លោកបន្តថា ជាពិសេស អំណាចធំៗគួរតែដឹកនាំដោយគំរូក្នុងការរក្សានូវសុចរិតភាព និងនីតិរដ្ឋ ប្រឆាំងនឹងស្ដង់ដារ២ ហើយមិនគួរចូលរួមក្នុងការគំរាមកំហែង ឧបាយកលទីផ្សារ ឬការលួចប្លន់ឡើយ។

លោក វ៉ាង ក៏​បាន​វាយប្រហារ​ដោយ​ផ្ទាល់​ទៅកាន់​សហរដ្ឋអាម៉េរិក​ផងដែរ​ ចំពោះ​ការ​មិន​មាន​ឥរិយាបទ​ជា​មហាអំណាច​ ដោយបានបង្កសង្គ្រាម​ពាណិជ្ជកម្ម​​។ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ដ​ចិន​រូបនេះ បានបរិយាយថា​​​​​​​​​​៖«សហរដ្ឋអាម៉េរិកមិនគួរដាក់ពន្ធគយដោយគ្មានហេតុផលឡើយ។ នេះ​មិន​មែន​ជា​អាកប្បកិរិយា​របស់​មហាអំណាច​គួរធ្វើ​នោះ​ទេ»។ លោក វ៉ាង បានសង្កត់ធ្ងន់ថា រដ្ឋធានីប៉េកាំង ប្រឆាំងយ៉ាងម៉ឺងម៉ាត់នូវសម្ពាធរបស់សហរដ្ឋអាម៉េរិក។ ដោយលើកតម្កើងកិច្ចសហប្រតិបត្តិការរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងរំហូរសារធាតុហ្វេតានីលចូលទៅកាន់សហរដ្ឋអាម៉េរិក លោក វ៉ាង បាននិយាយថា រដ្ឋធានីវ៉ាស៊ីនតោនមិនគួរតបស្នងគុណដោយការអាក់អន់ចិត្តឡើយ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកការទូតជើងចាស់រូបនេះ លើកឡើងថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក គឺជាទំនាក់ទំនងគ្នាទៅវិញទៅមក។ លោកបានបន្ថែមថា៖«ប្រសិនបើអ្នកជ្រើសរើសកិច្ចសហប្រតិបត្តិការ អ្នកអាចសម្រេចបាននូវផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ។ ប្រសិនបើអ្នកប្រើតែសម្ពាធ ប្រទេសចិននឹងប្រឆាំងយ៉ាងម៉ឺងម៉ាត់»។

គួរជម្រាបជូនថា ទំនិញរបស់ចិនបច្ចុប្បន្ន ស្ថិតនៅក្រោមការយកពន្ធបន្ថែម២០ភាគរយពេលនាំចេញទៅសហរដ្ឋអាម៉េរិក។ មិនឱ្យចាញ់ចិត្តបងធំអាម៉េរិក មហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ លើពិភពលោកចិន បានសងសឹកភ្លាមៗ ដោយបានយកពន្ធពី១០ទៅ១៥ភាគរយលើម្ហូបអាហារ និងផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក ដូចជា សាច់មាន់ ពោត និងកប្បាស។ ប្រទេសកុម្មុយនីស្តនេះ ក៏បានដាក់ការទប់ស្កាត់ការនាំចេញ និងការវិនិយោគលើក្រុមហ៊ុនអាម៉េរិកចំនួន២៥ ដោយហេតុផលសន្តិសុខជាតិ៕

អត្ថបទដែលជាប់ទាក់ទង