ស៊ីរីបានទទួលការផ្គត់ផ្គង់រូបិយប័ណ្ណស៊ីរីថ្មី ដែលបោះពុម្ពនៅរុស្ស៊ី

ដាម៉ាស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រទេសស៊ីរី កាលពីថ្ងៃពុធ បាន ទទួល ការ ផ្គត់ផ្គង់ រូបិយប័ណ្ណ ស៊ីរី ថ្មី ដែល បោះពុម្ព នៅ រុស្ស៊ី ដែលនេះ ត្រូវបានគេមើលឃើញថា ជា សញ្ញា នៃ ការ ពង្រឹង ទំនាក់ទំនង រវាង រុស្ស៊ី និង រដ្ឋាភិបាល ស៊ីរី បច្ចុប្បន្ន ខណៈការ នាំ ចូល រូបិយប័ណ្ណ បន្ថែម ទៀត ត្រូវ បាន គេ រំពឹង ទុក នា ពេល អនាគត។។
សាច់ប្រាក់ ត្រូវ បាន ដឹក តាម យន្តហោះ មក កាន់ រដ្ឋធានីដាម៉ាស ហើយ បញ្ជូន ទៅ ធនាគារ កណ្តាល។ គួររំលឹកថា ស៊ីរី បាន ពឹង ផ្អែកលើ រុស្ស៊ី ក្នុង ការ បោះពុម្ព រូបិយប័ណ្ណ របស់ ខ្លួន តាំង ពី អំឡុង សង្គ្រាម ស៊ីវិល ក្រោយ កិច្ចសន្យា ជាមួយ ក្រុមហ៊ុន អូទ្រីស ត្រូវ បាន រំខាន ដោយសារ ទណ្ឌកម្ម អឺរ៉ុប។
ទោះបីជា រុស្ស៊ី ធ្លាប់ គាំទ្រ អតីត មេដឹកនាំ ស៊ីរី Bashar al-Assad ក៏ដោយ ក៏ រុស្ស៊ី បាន បន្ត រក្សា ទំនាក់ទំនង យ៉ាង ជិតស្និទ្ធ ជាមួយ រដ្ឋាភិបាល ថ្មី ដោយ មាន គោលបំណង រក្សា មូលដ្ឋាន យោធា សំខាន់ៗ របស់ ខ្លួន នៅ ក្នុង ប្រទេស ស៊ីរី។
ការ ដឹក ជញ្ជូន រូបិយប័ណ្ណ នេះ មាន សារៈសំខាន់ ណាស់ សម្រាប់ សេដ្ឋកិច្ច ស៊ីរី ដែល កំពុង ដុនដាប។ វិបត្តិ សាច់ប្រាក់ បាន ធ្វើ ឲ្យ ប្រជាជន ជួប ការ លំបាក ក្នុង ការ ដក ប្រាក់ សន្សំ និង ដាក់ សម្ពាធ លើ អាជីវកម្ម ក្នុង ស្រុក។ មន្ត្រី ស៊ីរី បាន បន្ទោស បញ្ហា នេះ មួយ ផ្នែក ទៅ លើ ការ ពន្យារពេល នៃ ការ ដឹក ជញ្ជូន សាច់ប្រាក់ ពី រុស្ស៊ី។ ទោះ ជា យ៉ាង ណា មិន ទាន់ មាន តួលេខ ច្បាស់លាស់ អំពី ចំនួន ទឹកប្រាក់ ដែល បាន ដឹក ជញ្ជូន មក ដល់ លើក នេះ ទេ។
បញ្ហា សេដ្ឋកិច្ច កាន់តែ ធ្ងន់ធ្ងរ ដោយសារ ការ ដំឡើង ប្រាក់បៀវត្សរ៍ ក្នុង វិស័យ សាធារណៈ មិន បាន សម្រេច ហើយ មាន ភាព មិន ច្បាស់លាស់ ជុំវិញ ទណ្ឌកម្ម របស់ សហរដ្ឋអាមេរិក និង គោលនយោបាយ របស់ លោក ត្រាំ ចំពោះ ស៊ីរី។ អ្នក ជំនាញ សេដ្ឋកិច្ច ជឿជាក់ ថា កង្វះ សាច់ប្រាក់ គឺ ជា កត្តា ចម្បង ដែល ធ្វើ ឲ្យ តម្លៃ ប្រាក់ ផោន ស៊ីរី កើនឡើង នៅ លើ ទីផ្សារ ងងឹត។ ធនាគារ កណ្តាល ស៊ីរី មាន ទុន បម្រុង រូបិយប័ណ្ណ បរទេស តិចតួច ប៉ុណ្ណោះ បើ ធៀប នឹង មុន សង្គ្រាម៕
