**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

អភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូជប៉ុន ដើម្បីឈ្វេងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ

ភ្នំពេញ៖ រសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយលោក តូស៊ីយ៉ា អូនីស៊ី (Toshiya Onishi) ទីប្រឹក្សាជាន់ខ្ពស់ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដើម្បីឈ្វេងយល់ពីសក្តានុពលវិនិយោគនៅខេត្ត និងស្តាប់ពីបរិយាកាសវិនិយោគក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមស្វាគមន៍គណៈប្រតិភូធុរកិច្ចជប៉ុន មកកាន់ខេត្តព្រះសីហនុ កម្ពុជា ជប៉ុន មានទំនាក់ទំនង កិច្ចសហប្រតិបត្តការល្អ និងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។

ព្រមទាំងបានធ្វើការណែនាំកត្តាភូមិសាស្ត្រ វិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ស្ថិតនៅភាគនារតី នៃប្រទេសកម្ពុជា ចែកចេញ ៦ក្រុង ស្រុក ២៩ឃុំ សង្កាត់ ១១១ភូមិ ខេត្តសម្បុរទៅដោយធនធានធម្មជាតិមានកោះតូច ធំ៣២ ឆ្មេរសមុទ្រស្រស់ស្អាត ប្រវែង ១៧៥គីឡូម៉ែត្រ មានឧទ្យានលើគោក និងបាតសមុទ្រ ជាសក្តានុពល និងជាមូលដ្ឋានគ្រឹះ។ ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាល ប្រសិទ្ធនាមថា ជាតារារះនាទិសនារតី ជាខេត្តស្នូលនៃតំបន់ខេត្តឆ្នេរទាំង៤ របស់កម្ពុជា មានដូចជាខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប យើងមានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ផ្លូវគោក មានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក ផ្លូវអាកាស មានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់ ៣ ៣០០ម៉ែត្រ ផ្លូវទឹកមានកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ទឹងហាវ និងកែវផុស រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាបីដំណាក់កាល ចាប់ពីឆ្នាំ២០២៤ ដល់២០២៩ ឱ្យមានជំរៅទឹកចាប់ពី ១៤,៥០ម៉ែត្រ រហូតដល់ ១៧,៥០ម៉ែត្រ អាចឱ្យនាវាមានចំណុះ ១៦ម៉ឺនតោនចូលចតបាន។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការ រាជរដ្ឋាភិបាលរៀបចំផែនការមេ រុញខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ចែកជា ៤ប្លុកធំៗ ទី១.តំបន់ដឹកជញ្ជូន និងឧស្សាហកម្ម ២.តំបន់ទីក្រុងសមាហរណកម្ម មានវិស័យពាណិជ្ជកម្ម ទេសចរណ៍ ៣.បណ្តាកោះក្នុងខេត្ត ជាតំបន់ទេសចរណ៍ ៤.តំបន់ព្រៃនប់ និងកំពង់សីលា ជាតំបន់កសិកម្ម កសិឧស្សាហកម្ម និងវារីវប្បកម្ម។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើការវិនិយោគខេត្តព្រះសីហនុ លើហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ ឆ្នេរ បន្ទប់ទឹកសាធារណៈតាមបណ្តោយឆ្នេរ រូបសំណាក អាងប្រពិត្តកម្មទឹកកខ្វក់ជាដើម។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុឆ្នាំ២០២៤ និងបន្ត២០២៥ ១.ជួយសម្រួលដល់អ្នកវិនិយោគ ២.លើកទឹកចិត្តផ្នែកពន្ធ។ សង្ឃឹមថា ប្រតិភូនឹងមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២៥ មានការលើកទឹកចិត្ត។

លោក តូស៊ីយ៉ា អូនីស៊ី (Toshiya Onishi) ទីប្រឹក្សាជាន់ខ្ពស់ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានថ្លែងអំណរគុណឯកឧត្តម អភិបាលខេត្ត និងសហការី បានធ្វើបទបង្ហាញក្របខណ្ឌក្នុងខេត្តទាំងមូល ប្រតិភូ និងយល់ពីចំណុចទាក់ទាញ ការប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដែលបានខិតខំស្តារឡើងវិញ និងការលើកទឹកចិត្តផ្នែកពន្ធជាដើម ក្រៅពីនេះក្រុមគណៈប្រតិភូបានចាប់អារម្មណ៍ពីប្រពៃណីខ្មែរ។

លោក តូស៊ីយ៉ា អូនីស៊ី (Toshiya Onishi) បានបន្តថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជប៉ុនមកកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដែលមានក្រុមហ៊ុនធុរកិច្ចមកពីប្រទេសវៀតណាម ថៃ និងចិន ក្នុងគោលបំណងឈ្វេងយល់បរិយាកាសវិនិយោគ និងគោលនយោបាយផ្សេងៗក្នុងការទាក់ទាញវិនិយោគិនមកកាន់កម្ពុជា ពួកគាត់ជាអ្នកវិនិយោគដែលមានចំណេះដឹង ជំនាញ និងទស្សនវិទ្យា ហើយទស្សនកិច្ចលើកនេះជួយបង្កើនឱកាសធុរកិច្ចនៃទំនាក់ទំនងរវាងប្រទេសទាំងពីរជប៉ុន កម្ពុជា និងបានឈ្វេងយល់ពីទំនាក់ទំទងខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង