អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋចំនួន ១៤៦គ្រួសារ ក្នុងឃុំបាស្រែ ស្រុកអង្គរបូរី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងមន្ត្រីជំនាញ អញ្ជើញជួបសំណេះសំណាល ជាមួយតំណាងបងប្អូនប្រជាពលរដ្ឋចំនួន ១៤៦គ្រួសារ ក្នុងភូមិចំនួន ៥ ក្នុងឃុំបាស្រែ ស្រុកអង្គរបូរី។
មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានឯកភាពណែនាំដល់អាជ្ញាធរ ភូមិឃុំស្រុក ចុះកសាងនីតិវិធី និងចុះកំណត់អត្តសញ្ញាណដី កាន់កាប់ជាក់ស្ដែង របស់បងប្អូនប្រជាពលរដ្ឋ ចំនួន ១៤៦គ្រួសារ ចំនួន ៥ភូមិ ស្មើនឹងជាង ៣០០ហិកតា ស្ថិតនៅសហគមន៍ឡូតិ៍នេសាទបឹងស្លែង ឃុំបាស្រែ ស្រុកអង្គរបូរី ដើម្បីដាក់បន្តស្នើសុំថ្នាក់ជាតិសម្រេច៕

