**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ទេសរដ្ឋមន្ត្រី ពេជ សោភ័ន៖ វិធានការគន្លឹះក្នុងវិស័យអប់រំ ជាវិធានការថ្មីស្រឡាង តម្រូវឲ្យលោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធ ចូលរួមអនុវត្ត ដើម្បីផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងសមត្ថភាពខ្ពស់

ភ្នំពេញ៖ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការ គន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ) នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ កាចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្តព្រៃវែង ព្រមទាំងលោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធប្រមាណជា ៦០០ នាក់។

ជំនួសមុខឱ្យសមាជិក សមាជិកានៃកិច្ចប្រជុំទាំងមូល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលេខាធិការដ្ឋាន (គ.វ.អ) ដែលបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីផ្សព្វផ្សាយ ជូនដល់សាលារៀនគោលដៅដែលបានអនុវត្ត និងសាលារៀនគោលដៅដែលនឹងត្រូវជ្រើសរើសបន្ថែមក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សម្រាប់ខេត្តកំពង់ចាម និងខេត្តព្រៃវែង អំពីអត្ថប្រយោជន៍ នៃវិធានការគន្លឹះរបស់គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការ គន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ) ធ្វើយ៉ាងណា ជំរុញការចូលរួមលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងគុណភាពសាលារៀនរដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ក្នុងគោលបំណងរួមគឺដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ឱ្យស្រតាមយុទ្ធសាស្ត្របញ្ចកោណដែលបានកំណត់យក “មនុស្ស” ជាអាទិភាពជាងគេនៃអាទិភាពគន្លឹះទាំង ៥ ហើយព្រមទាំងឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សង្គមសេដ្ឋកិច្ច និងទីផ្សារការងារ ។

ជាមួយគ្នានោះ ក្នុងនាមគណៈគ្រប់គ្រងសាលារៀនគោលដៅក្នុងខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណផងដែរ ចំពោះឯកឧត្ដម ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន (គ.វ.អ) ដែលបានជ្រើសរើសនិងចាត់បញ្ចូល សាលាទាំង ១៤ ក្នុងខេត្តកំពង់ចាម ជាសាលារៀនគោលដៅ គ.វ.អ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន បានមានប្រសាសន៍ក្នុងឱកាសនោះផងដែរថា វិធានការគន្លឹះក្នុងវិស័យអប់រំ គឺជាវិធានការថ្មីស្រឡាង ដែលតម្រូវឲ្យលោកគ្រូ អ្នកគ្រូ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងសមត្ថភាពខ្ពង់ខ្ពស់ ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ នៅក្នុងការអភិវឌ្ឍន៍វិស័យអប់រំ តាមរយៈវិធានការគន្លឹះក្នុងវិស័យអប់រំនេះ គឺមានគោលបំណងសម្រេចគោលដៅ ចក្ខុវិស័យកម្ពុជានៅឆ្នាំ ២០៣០ ដែលធ្វើឱ្យប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងរយៈពេលវែងចក្ខុវិស័យកម្ពុជានៅឆ្នាំ ២០៥០ ដែលប្រជាពលរដ្ឋមានប្រាក់ចំណូលកម្រិតខ្ពស់ ឬក៏យើងហៅថាជាប្រទេសអ្នកមាន ៕

អត្ថបទដែលជាប់ទាក់ទង