**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

តំណែងជានាយករដ្ឋមន្រ្តីថៃរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កំពុងស្ថិតនៅមាត់ជ្រោះហានិភ័យ នៃការជ្រុះចេញពីតំណែង

បាងកក៖ តំណែងជានាយករដ្ឋមន្រ្តីថៃរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កំពុងស្ថិតនៅមាត់ជ្រោះហានិភ័យនៃការជ្រុះចេញពីតំណែង ចំពេលប្រជាជនថៃភាគច្រើនបង្ហាញពីភាពអស់ជំនឿ និងគ្មានទំនុកចិត្តលើរាជរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃទី៣១រូបនេះ។ ជាមួយគ្នាមេបក្សប្រឆាំង ក៏បានដាក់សំណើបោះឆ្នោតដកសេចក្តីទុកចិត្តទៅប្រធានសភា។

ភាពបរាជ័យរបស់មេដឹកត្រកូលស៊ីណាវ៉ាត្រា ក្នុងការស្តារឡើងវិញនៃសេដ្ឋកិច្ចដែលកំពុងដាំក្បាលចុះក្រោមក្នុងរយៈពេល៦ខែកន្លងមក បានក្លាយភាពអស់សង្ឃឹមរបស់ពលរដ្ឋថៃភាគច្រើនផងដែរ។ ទន្ទឹមនឹងការធ្លាក់ប្រជាប្រិយភាពបែបនេះ ជួនចំពេលមេបក្សប្រឆាំងថៃ បានដាក់សំណើទៅប្រធានសភា ដើម្បីបោះឆ្នោតដកសេចក្តីទុកចិត្តទម្លាក់លោកស្រី ផែថងថាន ចេញពីតំណែង។ ជាក់ស្តែង ប្រហែល៦៣ភាគរយនៃអ្នកឆ្លើយតបទៅនឹងការស្ទង់មតិមួយបង្ហាញថា ពួកគេអស់ជំនឿចិត្តទាំងស្រុង ឬគ្មានទំនុកចិត្តទាល់តែសោះអំពីសមត្ថភាពដឹកនាំរបស់រាជរដ្ឋាភិបាលថៃបច្ចុប្បន្ន លើការដោះស្រាយបញ្ហារបស់ប្រទេស ដោយសារតែមិនមានការផ្លាស់ប្ដូរជាដុំកំភួន ឬលទ្ធផលផ្លែផ្កាច្បាស់លាស់ ចាប់តាំងពីលោកស្រីឡើងកាន់អំណាចជានាយករដ្ឋមន្រ្តី។ គួរជម្រាបថា ការស្ទង់មតិនេះ ធ្វើឡើងលើជនជាតិថៃ១៣១០នាក់ មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។

តើនាយករដ្ឋមន្រ្តីថៃទី៣១រូបនេះ អាចរអិលធ្លាក់ចេញពីកៅអីដែរឬទេ? កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្តនៅចុងខែមីនា ចំពេលជំហរសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងទន់ជ្រាយ ស្របពេលផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងត្រឹមតែ២,៥ភាគរយក្នុងឆ្នាំ២០២៤ ពោលគឺតិចជាងការរំពឹងទុក។ ក្រោយត្រូវគ្រាប់ព្រួញរិះគន់ដូចព្យុះពីសំណាក់ប្រជាជន និងឥស្សរជនជាន់ខ្ពស់ថៃមួយចំនួនកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីវ័យក្មេងរូបនេះអះអាងថា ខ្លួនកំពុងត្របាញ់ជើងស្វែងរកកិច្ចសហប្រតិបត្តិការពីគ្រប់ភាគី ដើម្បីជួយគាំទ្រសេដ្ឋកិច្ច ដោយហេតុថា រាជរដ្ឋាភិបាលតែម្នាក់ឯងមិនអាចធ្វើទៅរួចនោះទេ។

ងាកត្រឡប់មកវិញ! ហេតុអ្វីបានជានាយករដ្ឋមន្រ្តីត្រូកូលស៊ីណាវ៉ាត្រាប្រឈមនឹងការជ្រុះចេញពីតំណែង? ជាការពិតណាស់ ក្រៅតែពីប្រជាជនភាគច្រើនបង្ហាញពីភាពអស់ជំនឿចិត្តលើ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ទន្ទឹមនឹងនោះ ក៏មានមេដឹកបក្សប្រឆាំងថៃនៅជាឆ្អឹងទទឹង-ក ដែលអាចទាញដៃលោកស្រីជ្រុះចេញពីតំំណែងបានគ្រប់ពេលវេលាផងដែរ។ មេដឹកនាំគណបក្សប្រជាជន ដែលជាបក្សឆាំង លោក ណាតតាផុង រឿនបញ្ញាវុទ្ធ បានដាក់សំណើទៅប្រធាន​សភា​ថៃ លោក វ៉ាន់ មូហាម៉ាដ ន័រម៉ាតាន ដើម្បីរៀបចំការបោះឆ្នោតទម្លាក់តំណែងនាយករដ្ឋមន្រ្តីថៃរូបនេះ ក្រោមហេតុផលការដាំក្បាលចុះនៃសេដ្ឋកិច្ច ខ្វះលក្ខណៈសម្បត្តិជានាយករដ្ឋមន្រ្តី ខ្វះចំណេះដឹង និងមិនអាចដោះស្រាយបញ្ហាជូនជាតិ និងប្រជាជនបានក្នុងនាមជាអ្នកកាន់ចង្កូតដឹកនាំប្រទេស។

ពិភាល់ និងមន្ទិល ដែលស្អិតជាប់ក្នុងចិត្តនោះ គឺថា តើលោកស្រី ផែថងថាន អាចនឹងដើរតាមគន្លងឪពុក (លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា) និងម្តាយមីង (លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា) ឬយ៉ាងណា? គួរបញ្ជាក់ថា តំណែងជានាយករដ្ឋមន្រ្តីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កំពុងប្រឈមនឹងហានិភ័យគ្រប់ពេលវេលា ក្រោមការប្រឆាំង និងភាពបរាជ័យមួយចំនួនធំ។ ដូច្នេះ ជោគវាសនាជានាយករដ្ឋមន្រ្តីថៃរបស់លោកស្រី អាចនឹងដើរតាមគន្លងត្រកូលស៊ីណាវ៉ាត្រា ព្រោះថា ទាំងឪពុក និងម្តាយមីងសុទ្ធតែធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីថៃ ប៉ុន្តែត្រូវបានរដ្ឋប្រហារជ្រុះចេញពីតំណែង និងចុងក្រោយបានត្រឹមក្លាយជាជនភៀសខ្លួនទៅនៅក្រៅស្រុកតែប៉ុណ្ណោះ។

អត្ថបទដែលជាប់ទាក់ទង