**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ គ្មានកិត្តិយសអ្វីធំជាង កិត្តិយសក្នុងការបម្រើប្រទេសជាតិ និងប្រជាជនរបស់យើងនោះទេ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងថា គ្មានកិត្តិយសអ្វីធំជាង កិត្តិយសក្នុងការបម្រើប្រទេសជាតិ និងប្រជាជនរបស់យើងនោះទេ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជួបជុំអាហារសាមគ្គីក្រុមកីឡាករបាល់ទាត់វ័យចាស់២០២២ ជាមួយព្រឹទ្ធាចារ្យកីឡា ពិធីនេះទទួលបានការអញ្ជើញចូលរួមពីអតីតអាជ្ញាកណ្តាល កីឡាករ កីឡាការិនីជម្រើសជាតិ ព្រមទាំងសមាជិកក្រុមបាល់ទាត់វ័យចាស់២០២២ ប្រមាណ១៤០ នាក់ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលេចពីភាពសំខាន់នៃការចូលរួមលើកតម្កើងកិត្តិយសជាតិរបស់ព្រឹទ្ធាចារ្យកីឡាដែលបានលះបង់កម្លាំង កាយចិត្ត បម្រើប្រទេសជាតិ។ គ្មានកិត្តិយសអ្វីធំជាង កិត្តិយសក្នុងការបម្រើប្រទេសជាតិ និងប្រជាជនរបស់យើងនោះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា ក្នុងនាមជាអ្នកជំនាន់ក្រោយ ពិតជាសូមថ្លែងអំណរគុណ ចំពោះគំរូវីរភាពរបស់ព្រឹទ្ធាចារ្យកីឡា សមនឹងពាក្យមួយឃ្លាសម្រាប់កីឡាករខ្មែរ ដែលពោលថា «ខ្មែរមិនដែលបោះបង់កណ្តាលទីនោះទេ!។

ស្ថិតក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានរម្លឹក ព្រឹត្តិការណ៍រំភើប និងជាកិត្តិយសធំជាងគេរបស់កម្ពុជា នៅឆ្នាំ២០២៣ នោះគឺកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។ កម្ពុជាបានផ្តល់ភាពកក់ក្តៅ និង បដិសណ្ឋារកិច្ចរបស់ខ្មែរយើងបានល្អប្រសើរជាទីបំផុត។ ក្នុងនាមយើងជាកីឡាករតំណាងឲ្យប្រទេសជាតិ ការប្រកួតប្រជែង មិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែក៏ដើម្បីប្រជាពលរដ្ឋទូទាំងប្រទេស ដែលនេះគឺជាមានមោទនភាពដ៏ធំធេង។

ទន្ទឹមនឹងការមានប្រសាសន៍បែបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានលើកឡើងថា “ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងខ្ញុំពិតជាមានក្តីសប្បាយរីករាយដែលបានជួបសំណេះសំណាលជាមួយ អ្នកគ្រូ លោកគ្រូ ព្រឹទ្ធាចារ្យ កីឡាករ កីឡាការិនី ក៏ដូចជារៀមច្បងកីឡា នៃក្រុមបាល់ទាត់វ័យចាស់២០២២។”

ពិធីជួបជុំអាហារសាមគ្គីក្រុមកីឡាករបាល់ទាត់វ័យចាស់២០២២ ជាមួយព្រឹទ្ធាចារ្យកីឡា បានបញ្ចប់ទៅប្រកបដោយបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល និងបានបន្សល់ទុកស្នាមញញឹម ភាពសប្បាយរីករាយ សំលេងសើចក្អាកក្អាយ និងអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅបំផុត៕

អត្ថបទដែលជាប់ទាក់ទង