**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang

ចៀសវាងទៅដល់ខ្វះឯកសារ ពលរដ្ឋ គួរសួរអាជ្ញាធរឃុំ សង្កាត់ មុនទៅសុំសេវាច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ!

ភ្នំពេញ៖ ជារួមច្ចុប្បន្ន ប្រជាពលរដ្ឋ អ្នកស្នើសុំសេវាក្ដី ក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាប្រទេសជាដៃគូរក្ដី បានសម្ដែងការពេញចិត្តចំពោះលទ្ធផលប្រកបដោយគុណភាព នៃការអនុវត្តយន្តការច្រកចេញចូលតែមួយចាប់ពីថ្នាក់រាជធានី ខេត្ត រហូតដល់ឃុំ សង្កាត់។ យ៉ាងណាក៏ដោយ មានប្រជាពលរដ្ឋមួយចំនួនបានជួបរឿងស្រដៀងៗគ្នា គឺការខ្វះព័ត៌មាន និងបានទៅស្នើសុំសេវាដោយមិនយកឯកសារច្បាប់តម្រូវគ្រប់គ្រាន់ ជាហេតុធ្វើឱ្យពួកគាត់ត្រូវទៅម្ដងជាពីរដង នាំឱ្យខាតបង់ពេលវេលា និងខ្លះមានអារម្មណ៍ធុញថប់។

ដើម្បីរួមចំណែកដោះស្រាយបញ្ហានេះ លោកបណ្ឌិតទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ មុនពេលទៅស្នើសុំសេវាណាមួយនៅច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ឬរហូតដល់ថ្នាក់រាជធានី ខេត្តដែលនៅឆ្ងាយពីមូលដ្ឋានរបស់ខ្លួន គួរតែទៅជួបមន្រ្តីឃុំ សង្កាត់ មានជាអាទិ៍ ចៅសង្កាត់ ឬក៏ទៅជួបស្មៀន ឬទៅជួបប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីសាកសួរព័ត៌មាន ថាតើឯកសារដែលខ្លួននឹងត្រូវទៅស្នើនៅច្រកចេញចូលតែមួយ ឧទាហរណ៍ច្រកចេញចូលតែមួយស្រុក ប្រភេទឯកសារនោះទាមទារឱ្យធ្វើដូចម្ដេចខ្លះជាមុន? ត្រូវមានឯកសារភ្ជាប់អ្វីខ្លះ? ត្រូវយកទៅចម្លង(Copy)នៅទីណាខ្លះ? ប៉ុន្មានសន្លឹក? ជាដើម។

បើតាមលោកបណ្ឌិត ទូច សុឃៈ ក្រៅពីនេះប្រជាពលរដ្ឋក៏អាចស្រាវជ្រាវស្វែងរកព័ត៌មានដែលមានផ្សាយនៅតាមបណ្ដាញសង្គម ប្រព័ន្ធអ៉ីនធឺណិត ឬសាកសួរទៅអ្នកចេះដឹងនៅក្នុងមូលដ្ឋានទាំងឡាយក្នុងនោះក៏មានទាំងមេភូមិ គ្រូបង្រៀន ឬអ្នកដែលធ្លាប់មានបទពិសោធន៍ទៅធ្វើឯកសារដូចខ្លួនដើម្បីឱ្យបានដឹងពីលក្ខខណ្ឌតម្រូវនាំយកឯកសារ ដើម្បីស្នើសុំសេវាណាមួយនៅច្រកចេញចូលតែមួយ ឬរកលេខទូរសព្ទសាកសួរខាងការិយាល័យប្រជាពលរដ្ឋជាដើម។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃដោយមានអគ្គនាយកដ្ឋានរដ្ឋបាលជាសេនាធិការ តែងតែយកចិត្តទុកដាក់ តម្រង់ទិសណែនាំ និងផ្តល់ការគាំទ្រគ្រប់មធ្យោបាយ ជាពិសេការបណ្ដុះបណ្ដាលធនធានមនុស្ស និងការការណែនាំលើការងារថ្មីៗ ដើម្បីធានានូវគុណភាព នៃការអនុវត្តនៅយន្តច្រកចេញចូលតែមួយរបស់មន្រ្តីដែលនៅប្រចាំការបម្រើសេវាជូនប្រជាពលរដ្ឋបានល្អ ស្របតាមគោលនយោបាយដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង