**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ប្តេជ្ញាសហការជាមួយក្រសួងសន្តិសុខចិន ក្នុងបង្រ្កាបករណីការឆបោកតាមអនឡាញ និងបទល្មេីសផ្សេងៗ

ភ្នំពេញ៖ ឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំ “ខ” សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណចិន ក៏បានលើកឡើងអំពីបញ្ហាចំបងដែលកំពុងតែកេីតមានឡេីង ពាក់ព័ន្ធករណីការឆបោកតាមអនឡាញ ដែលជាប្រធានបទរសើប កំពុងរីកសាយភាយទៅតាមបណ្តារប្រទេសជាច្រេីន។ ក្នុងនោះឯកឧត្តម ក៏បានស្នើកិច្ចសហប្រតិបការពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ក្នុងការស្រាវជ្រាវបង្ក្រាបករណីការឆបោកតាមអនឡាញ ដែលវាជះឥទ្ធិពលដល់សន្តិសុខក្នុងសង្គម បើមិនមានកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា និងចិននោះទេ ករណីឆបោកតាមអនឡាញ និងបង្កភាពស្មុគស្មាញដល់សន្តិសុខសង្គម ធ្វើឱ្យជនឧក្រិដ្ឋកម្ម មានឱកាសក្នុងការបង្កើតនូវសកម្មភាពឆបោកតាមអនឡាញកាន់តែខ្លាំង។

ជាមួយគ្នានោះ ឯកឧត្តម LIU Zhongyi ក៏ស្នេីដល់រដ្ឋបាលខេត្ត ៖ ១.ការពង្រឹង និង បង្កើនការគ្រប់គ្រងជនអន្តោប្រវេសន៍ ជាជនជាតិចិន ស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងករណីមានការបង្ក្រាបជនល្មើសជាជនជាតិចិន ក្នុងករណីចាប់ខ្លួនជនជាតិចិនដែលល្មើសច្បាប់នៅក្នុងប្រទេសកម្ពុជា សុំឱ្យមានកិច្ចសហប្រតិបត្តិការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក, ២.ស្នើសុំកិច្ចសហការជាក្នុងការទប់ស្កាត់នៃការឆបោកតាមអនឡាញ ជាពិសេសនៅក្នុងក្រុងប៉ោយប៉ែត ដែលជាកន្លែងលាក់ខ្លួន របស់ឧក្រិដ្ឋជន, ៣.ស្នើសុំកិច្ចសហការប្រយុទ្ធប្រឆាំងការបង្ក្រាប ការឆបោកតាមអនឡាញ ដោយសហការស្រាវជ្រាវវែករកមុខសញ្ញា ករណីឆបោកតាមអនឡាញ ក៏ដូចជាបទល្មេីសផ្សេងៗ យកមកអនុវត្តតាមនីតិវិធី។

តាមរយៈនៃកិច្ចសហប្រតិបត្តិការនេះផងដែរក្នុងនាមរដ្ឋបាលខេត្ដឯកឧត្តម អ៊ុំ រាត្រី ក៏ស្វាគមន៍ និងគាំទ្រនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការទប់ស្កាត់ បង្ក្រាបករណីការឆបោកតាមអនឡាញ ក្នុងប្រទេកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ បើសិនជាមានករណីឆបោកតាមអនឡាញលួចសំងំខ្លួននៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាក្រុងប៉ោយប៉ែត ដែលជាតំបន់សេដ្ឋកិច្ចពិសេសដែលមានជនជាតិជាច្រើន ក្នុងនោះក៏មានជនជាតិចិនរស់នៅប្រកបរបរអាជីវកម្មនៅទីនោះ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ជូនភាគីចិនថា ពាក់ព័ន្ធករណីឆបោកតាមអនឡាញនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលបច្ចុប្បន្ននេះ នឹងបង្កើតគណៈកម្មការចំពោះកិច្ចក្នុងការប្រយុទ្ធប្រឆាំងទៅឆបោកតាមអនឡាញ ដើម្បីបង្ក្រាបនូវករណីឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង